តម្លៃឆៅបន្តហក់ឡើងកាន់តែខ្លាំង ស្របពេលតម្លៃមាសធ្លាក់ចុះ ក្រោយលោក ត្រាំ ចេញឱសានវាទថ្មីដល់អ៊ីរ៉ង់

អន្តរជាតិ

តម្លៃប្រេងក្នុងមួយបារ៉ែលបានកើនឡើងជាង ២% ខណៈពេលដែលតម្លៃមាសបានធ្លាក់ចុះជិត ៧០ដុល្លារក្នុងមួយអោន នៅពេលដែលជម្លោះនៅមជ្ឈិមបូព៌ាត្រូវបានគេមើលឃើញថាកាន់តែសភាពធ្ងន់ធ្ងរឡើង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅពេលបើកការជួញដូរនៅថ្ងៃទី៦ ខែមេសា តម្លៃប្រេងឆៅប្រភេទ Brent និង WTI បានកើនឡើង ២,៤% ដល់ ១១១ដុល្លារ និង ១១៤ដុល្លារក្នុងមួយបារ៉ែលរៀងៗគ្នា ខណៈពេលដែលជម្លោះកំពុងបន្តនៅមជ្ឈិមបូព៌ានៅតែបន្តគំរាមកំហែងដល់ការផ្គត់ផ្គង់ប្រេងសកល។

គួរឲ្យដឹងថាកាលពីចុងសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញឱសានវាទថ្មីទៅកាន់អ៊ីរ៉ង់។ នៅលើបណ្តាញសង្គម Truth Social លោកបានទាមទារឲ្យអ៊ីរ៉ង់ ឈានដល់កិច្ចព្រមព្រៀងមួយដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ នៅត្រឹមម៉ោង ៨យប់ ថ្ងៃទី ៧ ខែមេសា ឬមួយត្រូវប្រឈមមុខនឹងការវាយប្រហារទ្រង់ទ្រាយធំ។

មិនតែប៉ុណ្ណោះ នៅក្នុងទីផ្សារមាសវិញ តម្លៃមាសពិភពលោកបានបន្តធ្លាក់ចុះបន្ថែមទៀត នៅពេលចាប់ផ្តើមបើកការជួញដូរ នៅថ្ងៃទី៦ ខែមេសា ដោយសារតែការគំរាមកំហែងរបស់លោក ត្រាំ ប្រឆាំងនឹងអ៊ីរ៉ង់។ បច្ចុប្បន្ននេះ មាសក្នុងមួយអោនបានធ្លាក់ចុះអស់ ៦៦ដុល្លារ មកនៅត្រឹម ៤ ៦១០ដុល្លារ៕​