ធានាសប្បាយមិនចង់មកផ្ទះ ជាមួយការប្រគំតន្រ្តី EXPREZ CONCERT ឬ សង្រ្កាន្ត EXPREZ នៅលើទឹកដីខេត្ត ព្រះសីហនុ ។ សម្រាប់ហ្វេនហ្វេនណាដែលស្រឡាញ់សមុទ្រអាចណាត់ជួបគ្នាបាន កុំឱ្យខកខានឱកាសល្អកម្ររកបាន ។
នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលនឹងឈានចូលមកដល់នាសប្តាហ៍ក្រោយនេះ EXPREZ CONCERT ឬ សង្រ្កាន្ត EXPREZ បានធ្វើដំណើរទៅដល់ទឹកដីខេត្ត ព្រះសីហនុ ហើយ ដើម្បីជួបពុកម៉ែបងប្អូននិងនាំភាពរីករាយ រយៈពេល៣ថ្ងៃជាប់គ្នា ដោយជួបជាមួយកំពូលតារាចម្រៀងល្បីៗជាច្រើនរូប ។

ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ការប្រគំតន្រ្តី EXPREZ CONCERT តែងតែរិះរកអ្វីដែលថ្មីជួនពុកម៉ែបងប្អូន ដើម្បីទស្សនាកម្សាន្តរីករាយនាចុងសប្តាហ៍ ។ សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ EXPREZ CONCERT នឹងមានអ្វីពិសេសជាច្រើនដើម្បីចែកជូនបងប្អូនទស្សនិកជននៅលើទឹកដីតារារះនាទិសនិរតី ក្នុងទីលានកន្ទុយនាគ ពយតាម៉ូង ក្រុងព្រះសីហនុ ។ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ជួបជាមួយវត្តមានតារាចម្រៀង លោក ព្រាប សុវត្ថិ ,កញ្ញា តន់ ចន្ទសីម៉ា ,លោក សុវត្ថិ មុនីវណ្ណ និងតារាចម្រៀងជាច្រើនរូបទៀត ដោយឡែកនៅថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០២៦ ជួបជាមួយកំពូលតារាចម្រៀងល្បីៗដូចជា កញ្ញា តន់ ចន្ទសីម៉ា ,លោក ជេមស៌ , Tempo , ហ៊ិន លីដា និងតារាចម្រៀងវ័យក្មេងជាច្រើនរូប ។ សម្រាប់ថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០២៦ ឯណោះវិញ ជួបជាមួយកំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត , ខេម , គូម៉ា , កញ្ញា អ៊ុក សុវណ្ណារី និងតារាចម្រៀងផ្សេងទៀតៗប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ។
EXPREZ CONCERT តែងតែនាំភាពរីករាយជូនពុកម៉ែបងប្អូនជារៀងរាល់ចុងសប្តាហ៍ ជាមួយនិងការប្រគំតន្រ្តីដ៏អស្ចារ្យ អមជាមួយការសម្តែងនិងច្រៀងពីកំពូលតារាចម្រៀងល្បីៗជាច្រើន ដែលបានអង្រួញឆាកតន្រ្តី EXPREZ CONCERT ឱ្យកាន់តែសប្បាយរីករាយ ។ សម្រាប់ហ្វេនហ្វេន ដែលចង់ទៅកម្សាន្តនៅសមុទ្រធានាថា សប្បាយ និងមិនចង់មកផ្ទះឡើយ ជាមួយមហាព្រឹត្តិការណ៍ប្រគំតន្រ្តី EXPREZ CONCERT ឬ សង្រ្កាន្ត EXPREZ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ។ ចូលរួមទស្សនា និងរាំលេងកម្សាន្តដោយសេរី ៕










