លោក ត្រាំ ប្រកាសដាក់ពន្ធ ៥០% លើប្រទេសដែលផ្គត់ផ្គង់អាវុធដល់អ៊ីរ៉ង់

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដាក់ចេញពន្ធគយថ្មីចុងក្រោយមួយ ពោលគឺនៅត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសហរដ្ឋអាមេរិក បានប្រកាសអំពីបទឈប់បាញ់ជាមួយអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈការបង្ហោះនៅលើបណ្តាញសង្គម Truth Social នៅថ្ងៃទី៨ ខែមេសា លោក ត្រាំ បានប្រកាសថានឹងដាក់ពន្ធនាំចូល ៥០% លើប្រទេសណាមួយដែលផ្គត់ផ្គង់អាវុធដល់អ៊ីរ៉ង់ ហើយពន្ធគយថ្មីនេះ នឹងមានប្រសិទ្ធភ្លាមៗ ដោយគ្មានករណីលើកលែងណាមួយនោះឡើយ។

ជុំវិញការប្រកាសនេះផងដែរ ត្រូវបានកើតឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិក បានប្រកាសពីកិច្ចព្រមព្រៀងរបស់លោក ចំពោះការឈប់បាញ់រយៈពេលពីរសប្តាហ៍ជាមួយអ៊ីរ៉ង់ ដោយមានលក្ខខណ្ឌថាទីក្រុងតេអេរ៉ង់ ត្រូវតែបើកច្រកសមុទ្រ Hormuz ឡើងវិញ។

គួរជម្រាបជូនផងដែរថា កាលពីដើមខែមករា លោក ត្រាំ ក៏ធ្លាប់បានសរសេរនៅលើបណ្តាញសង្គម Truth Social រូមម្តងហើយថា លោកនឹងដាក់ពន្ធ ២៥% លើប្រទេសណាមួយដែលធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ ដែលវាបានធ្វើឲ្យភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានកើនឡើងនៅពេលនោះ ប៉ុន្តែការប្រយុទ្ធគ្នាមិនទាន់ផ្ទុះឡើងនៅឡើយទេ៕​