EIA ព្រមានថាតម្លៃប្រេងនឹងនៅតែមានកម្រិតខ្ពស់ ទោះបីច្រកសមុទ្រ​ Hormuz បើកឡើងវិញ

អន្តរជាតិ

ទីភ្នាក់ងារព័ត៌មានថាមពលសហរដ្ឋអាមេរិក (EIA) និយាយថាតម្លៃប្រេងឥន្ធនៈអាចបន្តកើនឡើងក្នុងរយៈពេលជាច្រើនខែទៀត បើទោះបីជាច្រកសមុទ្រ Hormuz បើកដំណើរការឡើងវិញ បន្ទាប់ពីមានបទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់ក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងរបាយការណ៍ទស្សនវិស័យថាមពលរយៈពេលខ្លីមួយ ដែលត្រូវបានចេញផ្សាយការលពីថ្ងៃទី៧ ខែមេសា EIA បានបង្ហាញពីភាពមិនប្រាកដប្រជាអំពីទីផ្សារ ដោយព្យាករថាតម្លៃប្រេងឆៅ Brent ជាមធ្យមទូទាំងពិភពលោក គឺស្ថិតនៅតម្លៃ ៩៦ដុល្លារ នៅឆ្នាំនេះ។

ជាមួយគ្នានេះ EIA បានពន្យល់ជុំវិញតម្លៃប្រេងដែលនៅតែមានកម្រិតខ្ពស់បែបនេះថា ៖​”យើងកំពុងតែស្ថិតនៅក្នុងហានិភ័យលើតម្លៃប្រេងឆៅ នៅក្នុងការព្យាកររបស់យើង។ ការព្រួយបារម្ភអំពីការរំខានដល់ការផ្គត់ផ្គង់ដែលកើតមាន នឹងនៅតែបន្តរក្សាតម្លៃប្រេងឥន្ធនៈឲ្យស្ថិតននៅខ្ពស់ មុនពេលមានជម្លោះ”។

មិនតែប៉ុណ្ណោះ ទីភ្នាក់ងារនេះ បានបង្ហាញការជឿជាក់ទៀតថាវានឹងចំណាយពេលច្រើនខែសម្រាប់លំហូរប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ដើម្បីងើបស្ថានភាពធម្មតាយ៉ាងពេញលេញវិញ។ ដូច្នេះតម្លៃប្រេងឥន្ធនៈទំនងជាមិនធ្លាក់ចុះនោះទេ រហូតដល់ការផលិតនៅក្នុងប្រទេសមជ្ឈិមបូព៌ាវិលត្រឡប់មករកសភាពដើមវិញ។

ជម្រាបជូនថា របាយការណ៍នេះ ត្រូវបានចេញផ្សាយត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសពីកិច្ចព្រមព្រៀងឈប់បាញ់រយៈពេលពីរសប្តាហ៍ជាមួយអ៊ីរ៉ង់ ដោយមានលក្ខខណ្ឌថាទីក្រុងតេអេរ៉ង់ ត្រូវតែបើកច្រកសមុទ្រ Hormuz ឡើងវិញ៕​