ស្របពេលដែលបទចម្រៀងថ្មីៗរបស់តារាចម្រៀង ខាត់ សួស្តី កំពុងផ្ទុះពេញបណ្តាញសង្គម ថ្មីៗនេះតារាចម្រៀងរូបនេះបានទិញរថយន្តថ្មីមួយគ្រឿង ដើម្បីជាកាដូសម្រាប់ខ្លួនឯងដែលបានខំប្រឹងអស់ជាច្រើនឆ្នាំ ។

មិនថាឆ្នាំណាដូចឆ្នាំណា មុនបុណ្យចូលឆ្នាំប្រពៃណីខ្មែរមកដល់តារាចម្រៀងប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា កញ្ញា ខាត់ សួស្តី តែងតែចេញនូវបទចម្រៀងប្រពៃណីជាច្រើនដើម្បីអបអរឆ្នាំថ្មី ជាពិសេសបទចម្រៀងនិមួយៗរបស់នាងផ្ទុះការចាប់អារម្មណ៍ខ្លាំងពីមហាជន ជាក់ស្តែងកាលពីឆ្នាំមុន បទចម្រៀងល្បីរបស់នាងមានចំណងជើងថា « ម៉េចបងមិនចូលរាំ » ដោយឡែកក្នុងឆ្នាំនេះក៏មិនអន់ដែរ បទចម្រៀង « ផ្លែឈើ៣៦មុខ » របស់នាងនិងលោក រាជ ប្រាថ្នា កំពុងផ្ទុះពេញបណ្តាញសង្គម មិនថាកម្មវិធីជប់លៀង ជួបជុំ ឬពិធីមង្គលការ សុទ្ធតែចាកបទចម្រៀងនាងគ្រប់ៗគ្នា ។
ទន្ទឺមនិងកេរ្តិ៍ឈ្មោះកាន់តែល្បីល្បាញ កញ្ញា ខាត់ សួស្តី ក៏បានស្វាគមន៍សមាជិកថ្មីមុនចូលឆ្នាំថ្មីប្រពៃណីខ្មែរ ។ ខាត់ សួស្តី ថែមទាំងបាននិយាយថា « ពាក្យថា ខំណាស់ ស៊ូណាស់ ប្រឹងណាស់ ឥឡូវទទួលបានផ្លែផ្កាហើយ កាដូសម្រាប់ខ្លួនឯងឆ្នាំថ្មី អរគុណខ្លួនឯង អរគុណបងបង ពូមីង ប្អូនៗញាតិមិត្ត ទាំងអស់ដែលស្រឡាញ់ ដែលជួយជ្រោមជ្រែងប្អូនរហូតមានថ្ងៃនេះ » ។
គួររំលឹផងដែរថា ចាប់តាំងពី ខាត់ សួស្តី ក្លាយតារាចម្រៀងប្រចាំនៅក្នុងផលិតក ម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា បានធ្វើឱ្យកេរ្តិ៍ឈ្មោះនាងកាន់តែល្បីល្បាញឡើង នាងថែមទាំងមានទីផ្សារខ្លាំងនៅក្នុងវិស័យចម្រៀង ជាក់ស្តែងរៀងរាល់ចុងសប្តាហ៍នាងតែងតែលេចមុខនៅក្នុងការប្រគំតន្រ្តីរបស់ក្រុមហ៊ុនធំៗជាច្រើន ដែលធ្វើឱ្យនាងអាចរកប្រាក់ចំណូលបានច្រើនជាងមុនទ្វេរដង ។
ថ្វីដ្បិតតែមានឈ្មោះជាតារាចម្រៀងសម័យក៏ពិតមែន តែ ខាត់ សួស្តី នៅតែបន្តអាជីពច្រៀងភ្លេងការបុរាណដូចមុនដដែល ៕








