ត្រឹមមួយសប្តាហ៍ ទ្រព្យសម្បត្តិ Elon Musk ថយចុះអស់ជាង ៣០ពាន់លានដុល្លារ

អន្តរជាតិ

ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីមានដាច់គេនៅលើលោក Elon Musk ត្រូវបានគេរាយការណ៍ថាបានថយចុះអស់ប្រមាណជាង ៣០ពាន់លានដុល្លារ ក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម Forbes បានបង្ហាញថា បច្ចុប្បន្នស្ថាបនិកក្រុមហ៊ុន Tesla រូបនេះ មានទ្រព្យសម្បត្តិសរុបប្រមាណ ៨០០ពាន់លានដុល្លារ ពោលគឺថយចុះពីចំនួន ៨៣៩ពាន់លានដុល្លារ កាលពីសប្តាហ៍មុន។

ខាងក្រោមនេះជាបញ្ជីឈ្មោះមហាសេដ្ឋីមានដាច់គេបំផុតទាំង១០ នៅលើពិភពលោក គិតនៅត្រឹមថ្ងៃសៅរ៍ ទី១១ ខែមេសា៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៨០០,៦ពាន់លានដុល្លារ

2.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២៦០,៩ពាន់លានដុល្លារ

3.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២៤៨,៨ពាន់លានដុល្លារ

4.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២៤០,៧ពាន់លានដុល្លារ

5.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ២១៦,១ពាន់លានដុល្លារ

6.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៧៩,១ពាន់លានដុល្លារ

7.Jensesn Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia មានទ្រព្យសម្បត្តិប្រមាណ ១៦៣,៣ពាន់លានដុល្លារ

8.Michael Dell ប្រធានក្រុមហ៊ុន Dell មានទ្រព្យសម្បត្តិសរុបប្រមាណ ១៥៩ពាន់លានដុល្លារ

9.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ​ ១៥១,៤ពាន់លានដុល្លារ

10.Rob Walton នាយកប្រតិបត្តិក្រុមហ៊ុន Walmart មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៥ពាន់លានដុល្លារ៕​