សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យតែងតាំង និងប្រគល់ភារកិច្ច ជូនដល់ប្រធានមន្ទីរព័ត៌មាន នៃក្រសួងព័ត៌មាន ២រូប នៅខេត្តតាកែវ និងខេត្តស្វាយរៀង។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈអនុក្រឹត្យលេខ ៣៤៣ អនក្រ.តត បានសម្រេចតែងតាំង និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការចំនួន ០២ រូប ជាប្រធានមន្ទីរព័ត៌មាន នៃក្រសួងព័ត៌មាន ដូចមានរាយនាមខាងក្រោម៖
១.លោក ពៅ សុខន អត្តលេខ ១៦៨២១០០១៩៣ ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ ២ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ជាប្រធានមន្ទីរព័ត៌មានខេត្តតាកែវ។
២.លោក ដាំ ឃុនពិសី អត្តលេខ ១៨៦២០០០២០៧ ឋានន្តរស័ក្តិក្រមការដើមខ្សែ ថ្នាក់លេខ ៣ នៃក្របខ័ណ្ឌមន្ត្រីក្រមការ ប្រគល់ភារកិច្ចឱ្យបំពេញមុខងារ ជាប្រធានមន្ទីរព័ត៌មានខេត្តស្វាយរៀង។



