ភ្នំពេញ៖ នាល្ងាចថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦ អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធាន និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា អមដោយ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ បានចូលរួមជាកិត្តិយសក្នុង «ពិធីបុណ្យ Hari Raya Aidilfitri Celebration 2026» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីតំណាងស្ថាប័នរដ្ឋ-ឯកជន ស្ថានទូត សភាពាណិជ្ជកម្ម សមាគម និងសហគ្រិនជាច្រើនរូប។

សូមបញ្ជាក់ថា ពិធីបុណ្យ Aidilfitri ត្រូវបានរៀបចំឡើងជាបុណ្យស្រាយបួសប្រពៃណីមួយ សម្រាប់អ្នកកាន់សាសនាអ៊ិស្លាមហើយវាត្រូវបានប្រជាជនម៉ាឡេស៊ី ចូលរួមអបអររយៈពេញ១ខែ ក្នុងខែ Shawwal នៅក្នុងប្រតិទិនអ៊ិស្លាម បន្ទាប់ពីខែរ៉ម៉ាឌនដែលជាខែតមអាហារត្រូវបានបិទបញ្ចប់។










