អ្នកឧកញ៉ា ហ៊ុន ឡាក់ ចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) និងក្រុមហ៊ុនអាកាសចរណ៍ Singapore Airline

សមាគមឧកញ៉ាកម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃ២៧ ខែមេសា ឆ្នាំ២០២៦ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ និងជាតំណាង​លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ​នៃការយោគយល់គ្នា (MoU) រវាងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) និងក្រុមហ៊ុនអាកាសចរណ៍ Singapore Airline ក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួង​ទេសចរណ៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អនុស្សរណៈនៃការយោគយល់គ្នានេះផ្តោតលើការលើកកម្ពស់កិច្ចសហការ និងការផ្សព្វផ្សាយអំពីគោលដៅ​ទេសចរណ៍​ដ៏ទាក់ទាញរបស់កម្ពុជា ទៅកាន់ទីផ្សារតំបន់ និងពិភពលោក ដើម្បីជំរុញកំណើនភ្ញៀវទេសចរអន្តរជាតិ ហើយតាមរយៈកិច្ចសហការនេះ គឺមានគោលបំណងលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ និងការជំរុញ​ការផ្សព្វផ្សាយពីភាពសម្បូរបែបនៃបេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្រ្ត និងលក្ខណៈចម្រុះនៃបទពិសោធទេសចរណ៍ ចាប់ពីតំបន់បេតិកភណ្ឌពិភពលោក រហូតដល់គោលដៅទេសចរណ៍ឆ្នេរ និងអេកូទេសចរណ៍កំពុងលេចធ្លោ ដើម្បី​ទាក់ទាញភ្ញៀវទេសចរអន្តរជាតិពីគ្រប់ទិសទីនៅលើពិភពលោក តាមរយៈបណ្តាញសកល និងដ៏មានសក្តានុពល​នៃទីផ្សារ​របស់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានយកឱកាសនេះជម្រាបជូនថា នៅថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦ខាងមុខ ក្រសួង​ទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា នឹងប្រកាសដាក់ឱ្យដំណើរការ​ជាផ្លូវការ​នូវយុទ្ធនាការ «ទស្សនាកម្ពុជា នៅរដូវកាលបៃតង» ចាប់ពីខែឧសភា ដល់ខែតុលា ដែលជាពេលវេលា​ដែល​ប្រទេសកម្ពុជាមានភាពស្រស់ស្អាត និងពោរពេញដោយភាពបៃតង ផ្តល់ឱ្យភ្ញៀវទេសចរនូវបរិយាកាស​ស្ងប់ស្ងាត់ ទេសភាពធម្មជាតិដ៏ស្រស់ស្អាត និងបទពិសោធធ្វើដំណើរដ៏ស្រស់បំព្រង។

ឯកឧត្តមរដ្ឋមន្រ្តី ក៏មានទំនុកចិត្តថា យុទ្ធនាការខាងលើរួមជាមួយការចុះហត្ថលេខាលើ​អនុស្សរណៈនៃការ​យោគយល់គ្នានេះនឹងរួមចំណែកដល់ការកើនឡើង នៃចំនួនភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា តាមរយៈក្រុមហ៊ុន​អាកាសចរណ៍ Singapore Airline ជាពិសេសនៅក្នុងអំឡុងពេលនៃរដូវកាលបៃតង។