ប្រែក្លាយ ពីផ្គត់ផ្គង់អគ្គិសនីនៅមានកម្រិត! កម្ពុជាបានពង្រីកបណ្តាញអគ្គិសនីជាតិនិងការតភ្ជាប់អគ្គិសនីក្នុងសហគមន៍

សង្គម​ និង​សេដ្ឋកិច្ច

ប្រែក្លាយ ពីផ្គត់ផ្គង់អគ្គិសនីនៅមានកម្រិត កម្ពុជាបានពង្រីកបណ្តាញអគ្គិសនីជាតិនិងការតភ្ជាប់អគ្គិសនីក្នុងសហគមន៍ ពិសេសការពង្រឹងសន្តិសុខថាមពលជាតិ។ នេះជាការលើកឡើងរបស់ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ក្នុងកិច្ចសម្ភាសន៍ជាមួយ លោក Vijay Vaitheeswaran និពន្ធនាយកផ្នែកថាមពល ក្នុងកិច្ចប្រជុំកំពូលស្ដីពី “អនាគតប្រកបដោយភាពធន់ (Resilient Futures Summit)” នៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា កាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោករដ្ឋមន្រ្តីថ្លែងបន្តថា ទាំងនេះ គឺជាចំណុចគួរឱ្យកត់សម្គាល់ ដែលបានបង្ហាញយ៉ាងច្បាស់ពីភាពធន់ ដែលត្រូវបានកសាងឡើងតាមរយៈចក្ខុវិស័យវែងឆ្ងាយ ភាពជាដៃគូពិតប្រាកដ និងតុល្យភាពនៃការអនុវត្តគោលនយោបាយថាមពលរបស់កម្ពុជា។

ជាមួយគ្នានេះ កម្ពុជា បន្តប្តេជ្ញាក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនីដែលមានភាពជឿទុកចិត្តបាន ថ្លៃសមរម្យ កាន់តែស្អាត និងគាំទ្រកិច្ចសហប្រតិបត្តិការក្នុងតំបន់ឱ្យកាន់តែរឹងមាំ ក៏ដូចជាការធ្វើសមាហរណកម្មថាមពលជាមួយប្រទេសជិតខាង រួមជាមួយនឹងការធ្វើពិពិធកម្មប្រភពថាមពល ការបង្កើនប្រភពថាមពលស្អាត និងកសាងប្រព័ន្ធមួយដែលអាចទប់ទល់នឹងការប៉ះទង្គិចណាមួយនាពេលអនាគត៕