កម្ពុជា-សិង្ហបុរី បើកកិច្ចពិភាក្សារួមគ្នាជំរុញកៀរគរវិនិយោគិនលើវិសយកែច្នៃ និងកសិ-ពាណិជ្ជកម្ម

សង្គម​ និង​សេដ្ឋកិច្ច

លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្ទីវិន ផាំង(Steven Pang) នារសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ បានបើកកិច្ចពិភាក្សារួមគ្នា ជំរុញកៀរគរវិនិយោគិនលើវិសយកែច្នៃ និងកសិ-ពាណិជ្ជកម្មប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជំនួបពិភាក្សារវាងរដ្ឋមន្រ្តីក្រសួងកសិកម្ម និងឯកអគ្គរដ្ឋទូតសិង្ហបុរី ដែលទទួលបានការតែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា បានធ្វើឡើងដើម្បីផ្លាស់ប្តូរយោបល់គ្នាពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-សិង្ហបុរី ឱ្យកាន់តែរឹងមាំថែមទៀត ការពិភាក្សាអំពីភាពជាដៃគូយុទ្ធសាស្រ្តសន្តិសុខស្បៀង និងកាលានុវត្តភាពក្នុងការជំរុញកៀរគរវិនិយោគិនកែច្នៃ និងវិស័យកសិ-ពាណិជ្ជកម្ម។

សូមរម្លឹកដែរថា ពាក់ព័ន្ធនឹងប្រទេសទាំងពីរនេះដែរ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក បណ្ឌិត វីវៀន បាឡាគ្រីស្សណាន់ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី ធ្លាប់បានបង្ហាញការប្ដេជ្ញាចិត្ដរួមក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវចំណងមិត្តភាពទ្វេភាគីដ៏យូរអង្វែង។ការប្ដេជ្ញានេះ ធ្វើឡើងនៅក្នុងឱកាសដែលលោក ប្រាក់ សុខុន អញ្ជើញជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត វីវៀន បាឡាគ្រីស្សណាន់ កាលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ កន្លងទៅនេះ៕ អត្ថបទ៖ហ្សាលីន