មេដឹកនាំកម្ពុជា-ឡាវ-វៀតណាម ជួបពិភាក្សាពង្រឹងទំនាក់ទំនង ក្នុងជំនួបអាហារពេលព្រឹក នៅហ្វីលីពីន

សង្គម​ និង​សេដ្ឋកិច្ច

មេដឹកនាំកម្ពុជា-ឡាវ-វៀតណាម ជួបពិភាក្សាក្នុងជំនួបអាហារពេលព្រឹក នៅប្រទេសហ្វីលីពីន ដើម្បី បន្តអនុវត្តប្រពៃណីអាហារពេលព្រឹកការងារត្រីភាគី ដើម្បីបង្កើនទំនាក់ទំនងប្រទេសទាំងបីកាន់តែជិតស្និទថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជំនួបអាហារពេលព្រឹកការងារត្រីភាគី បានធ្វើឡើងនៅប្រទេសហ្វីលីពីន កាលថ្ងៃទី៨ ឧសភា ២០២៦ រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

សូមជម្រាបដែរថា ជំនួបអាហារពេលព្រឹកនេះ បានធ្វើឡើងក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន ដែលប្រព្រឹត្តទៅនៅថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០២៦។ ជំនួបនេះ បានធ្វើឡើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ មិត្តភាព និងការអភិវឌ្ឍរួមនៅក្នុងតំបន់។ ជំនួបនេះ ក៏បានបង្ហាញពីទំនាក់ទំនងដ៏ជិតស្និទ្ធ និងសាមគ្គីភាពរវាងប្រទេសទាំងបី ក្នុងការជំរុញសន្តិភាព ស្ថិរភាព និងវិបុលភាពសម្រាប់ប្រជាជននៃតំបន់ឥណ្ឌូចិន៕ អត្ថបទ៖ហ្សាលីន