ADB ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីជួយកម្ពុជាគ្រប់គ្រងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន

សង្គម​ និង​សេដ្ឋកិច្ច

ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីជួយកម្ពុជាគ្រប់គ្រងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានឱ្យដឹងបន្តថា បន្ទាប់ពីមានជំនួបជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន លោក Masato Kanda ប្រធាន ADB បានសរសេរនៅលើទំព័រ LinkedIn របស់លោកថា៖«កម្ពុជាបន្តវឌ្ឍនភាពនៃការអភិវឌ្ឍដ៏រឹងមាំ។

ADB បានដកស្រង់សម្តីរបស់លោកដូច្នេះថា៖«ខ្ញុំបានជួបពិភាក្សាការងារប្រកបដោយផលិតភាពខ្ពស់ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរសម្តេចចំពោះសមិទ្ធិផលទាំងនេះ និងអរគុណសម្តេចចំពោះភាពជាដៃគូយូរអង្វែងរវាងកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី។ ខណៈដែលយើងឆ្លងកាត់វិបត្តិសកលរួម ADB ត្រៀមខ្លួនជាស្រេចដើម្បីបង្កើនការគាំទ្ររបស់យើង។ ADB ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរបស់យើង ដើម្បីជួយកម្ពុជាគ្រប់គ្រងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ជំរុញអាទិភាពជាតិ និងផ្តល់ឱកាសពិតប្រាកដសម្រាប់ប្រជាពលរដ្ឋកម្ពុជា»។

សូមជម្រាបដែរថា យោងតាមធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងកើន ៤,៥% នៅក្នុងឆ្នាំ ២០២៦ ប្រសិនបើការរំខានដល់ទីផ្សារទំនិញសកល ដែលបង្កឡើងដោយជម្លោះនៅមជ្ឈិមបូព៌ា មិនត្រូវបានអូសបន្លាយយូរ៕អត្ថបទ៖ហ្សាលីន