ប្រធានាធិបតីស្តីទីលោកស្រី Delcy Rodriguez ប្រទេសវេណេស៊ុយអេឡា មិនដែលគិតពីលទ្ធភាពនៃការក្លាយជារដ្ឋទី៥១ របស់សហរដ្ឋអាមេរិក ដូចដែលប្រធានាធិបតី លោក ដូណាល់ ត្រាំ ធ្លាប់បានណែនាំនោះទេ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក Delcy បានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅតុលាការយុត្តិធម៌អន្តរជាតិ នៅប្រទេសហូឡង់ កាលពីថ្ងៃទី១១ ខែឧសភាថា ៖”យើងមិនដែលគិតពីលទ្ធភាពទាំងនោះទេ។ ប្រសិនបើមានរឿងមួយដែលប្រជាជនវេណេស៊ុយអេឡាតែងតែឱ្យតម្លៃ នោះគឺជាសេចក្តីស្រឡាញ់របស់ពួកគេចំពោះដំណើរការនៃការទទួលបានឯករាជ្យ និងការគោរពរបស់ពួកគេចំពោះវីរបុរសនៃឯករាជ្យភាពនោះ”។
ជុំវិញសេចក្តីថ្លែងការណ៍នេះ បានកើតឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ បានប្រាប់ទៅកាន់សារព័ត៌មាន Fox News ថា លោកកំពុងពិចារណាយ៉ាងម៉ត់ចត់ ក្នុងការធ្វើឱ្យប្រទេសវេណេស៊ុយអេឡាក្លាយជារដ្ឋទី៥១ របស់សហរដ្ឋអាមេរិក។
ជម្រាបជូនថា ចាប់តាំងពីបើកការវាយឆ្មក់ដែលបានឈានដល់ការចាប់ខ្លួនប្រធានាធិបតី លោក Nicolas Maduro និងភរិយារបស់លោកកាលពីខែមករាមក លោក ត្រាំ តែងបានបញ្ជាក់ម្តងហើយម្តងទៀតអំពីចេតនារបស់លោកក្នុងការគ្រប់គ្រងទៅលើប្រទេសវេណេស៊ុយអេឡាទាំងមូល៕

