ពិតជាមានសមត្ថភាពមិនធម្មតានោះទេ, N.John កូនប្រុសរបស់លោកឧកញ៉ា ព្រាប សុវត្ថិ នឹងឡើងច្រៀងលើឆាកតន្រ្ដីលំដាប់ពិភពលោកនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ឆាប់ៗខាងមុខនេះ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ជាមួយនឹងភាពជោគជ័យរបស់កូនប្រុសជាទីស្រឡាញ់, ក្នុងដំណើរឡើងឆាកតន្រ្ដីនៃប្រទេសខាងត្បូងនេះ លោកឧកញ៉ា ព្រាប សុវត្ថិ ក៏បានជូនកូនដោយផ្ទាល់ទៅច្រៀងផងដែរ។
សូមជម្រាបជូនថា N.John (មុន្នីនាគ) កូនប្រុសតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ កំពុងតែមានកេរ្តិ៍បោះសម្លេងនៅក្រៅប្រទេស ឆាប់ៗនេះ លោកនឹងបង្ហាញខ្លួនក្នុងនាមជាតារាចម្រៀងសញ្ជាតិខ្មែរ បែប Pop នៅក្នុងកម្មវិធីមួយនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
ទន្ទឹមនឹងនោះ ក៏មានវត្តមានតារាចម្រៀងកូរ៉េ និងតារាបរទេសជាច្រើននាក់ទៀតផងដែរ។ កុំភ្លេចរងចាំមើលទាំងអស់គ្នាណា៕




