ឧកញ៉ា លិ គីមហួរ ចូលរួមជាភ្ញៀវកិត្តិយសក្នុង “ព្រឹត្តិការណ៍លើកកម្ពស់បណ្ដាញទំនាក់ទំនងក្នុងវិស័យថែទាំសុខភាព និងវេជ្ជសាស្ត្រ ឥណ្ឌា-កម្ពុជា” 

សមាគមឧកញ៉ាកម្ពុជា

ភ្នំពេញ៖ នារសៀលថ្ងៃ២៩ ខែឧសភា ឆ្នាំ២០២៦ នាសណ្ឋាគារសាំងគ្រីឡា ភ្នំពេញ ឧកញ៉ា លិ គីមហួរ សមាជិកសមាគមឧកញ៉ាកម្ពុជា បានចូលរួមជាភ្ញៀវកិត្តិយសក្នុង “ព្រឹត្តិការណ៍លើកកម្ពស់បណ្ដាញទំនាក់ទំនងក្នុងវិស័យថែទាំសុខភាព និងវេជ្ជសាស្ត្រ ឥណ្ឌា-កម្ពុជា” ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ដោយមានការចូលរួមពីតំណាងស្ថាប័ន-ឯកជន សមាគម អ្នកជំនាញវេជ្ជសាស្ត្រ អ្នកផ្ដល់សេវាថែទាំសុខភាព និងភាគីពាក់ព័ន្ធជាច្រើននាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើង ដើម្បីផ្សព្វផ្សាយចែករំលែកអំពីប្រព័ន្ធថែទាំសុខភាពតាមបច្ចេកវិទ្យាកម្រិតខ្ពស់របស់ឥណ្ឌា និងការលើកកម្ពស់ឥណ្ឌាជាទិសដៅសម្រាប់ការព្យាបាលវេជ្ជសាស្ត្រមានគុណភាពខ្ពស់និងតម្លៃសមរម្យសម្រាប់ប្រជាជនកម្ពុជា។ លើសពីនេះ ព្រឹត្តិការណ៍នេះក៏ជាវេទិកាសម្រាប់ការផ្លាស់ប្ដូរទំនាក់ទំនង និងលើកកម្ពស់ការយល់ដឹងរវាង អ្នកផ្ដល់សេវាថែទាំសុខភាព អ្នកជំនាញវេជ្ជសាស្ត្រនិងភាគីពាក់ព័ន្ធនៅក្នុងវិស័យទេសចរណ៍វេជ្ជសាស្ត្រផងដែរ។