រដ្ឋមន្ត្រីក្រសួងបរិស្ថាន  ប្រកាសឧបត្ថម្ភផ្លែទុរេន ២តោន ក្នុងកម្មវិធី «ពិព័រណ៍ទុរេនខេត្តត្បូងឃ្មុំ ឆ្នាំ២០២៦»

សង្គម​ និង​សេដ្ឋកិច្ច

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន  និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចូលមូលដ្ឋានខេត្តត្បូងឃ្មុំ និងឧត្តមភរិយា បានផ្តល់ការឧបត្ថម្ភផ្លែទុរេន ចំនួន ២តោន ដល់រដ្ឋបាលខេត្តត្បូងឃ្មុំ សម្រាប់រៀបចំ«ពិព័រណ៍ទុរេនខេត្តត្បូងឃ្មុំ ឆ្នាំ២០២៦» ខាងមុខនេះ នៅតំបន់ទន្លេសិប្បនិម្មិត (ខ្ញុំស្រឡាញ់ខេត្តត្បូងឃ្មុំ)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមជម្រាបជូនថា ពិព័រណ៍ទុរេនខេត្តត្បូងឃ្មុំ ឆ្នាំ២០២៦ ប្រព្រឹត្តទៅមានរយៈពេល បី ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦។ ដោយអ្វីដែលពិសេស នៅរសៀលថ្ងៃទី១២ ខែមិថុនា នឹងមានការភ្លក្សទុរេនខ្មែរ ដោយឥតគិតថ្លៃថែមទៀត។

ទន្ទឹមមនឹងនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ ក៏បានប្រកាសស្វគមន៍ដល់បងប្អូនកសិករ និងអាជីវករទាំងអស់ នាំយកទុរេនខ្មែរពិតៗមកដាក់តាំងបង្ហាញ និងលក់ជូនមហាជនផ្ទាល់ ដើម្បីលើកកម្ពស់កសិផលក្នុងស្រុកផងដែរ៕