លោកស្រី Chrissy Luo ដែលជាសហស្ថាបនិកក្រុមហ៊ុន Shanda Group និងស្វាមីដែលជាមហាសេដ្ឋីលំដាប់កំពូលរបស់ប្រទេសចិន លោក Chen Tianqiao បានដាក់លក់វីឡាមួយខ្នងនៅប្រទេសសិង្ហបុរី ក្នុងតម្លៃប្រមាណ ៧៦លានដុល្លារសិង្ហបុរី ឬស្មើប្រមាណ ៥៩លានដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Business Times។

ប្រភពដដែលនេះ បានរាយការណ៍ទៀតថា លោកស្រី Luo រួមជាមួយស្វាមីបានទិញយកផ្ទះវីឡាមួយខ្នងនេះ នៅក្នុងតម្លៃត្រឹមតែជាង ៣៩លានដុល្លារសិង្ហបុរីប៉ុណ្ណោះ នៅក្នុងឆ្នាំ២០១១។ អចលនទ្រព្យសម្បត្តិនេះ មានទីតាំងនៅលើភ្នំ Tanglin ក្នុងតំបន់អភិជន Ridley Park Good Class Bungalow ដែលជាប្រភេទវីឡាកម្ពស់ពីជាន់ និងមានអាងហែលទឹកផ្ទាល់ខ្លួនផងដែរ។
គួរឲ្យដឹងថា លោកស្រី Luo និងស្វាមី គឺជាសហស្ថាបនិកនៃក្រុមហ៊ុន Shanda Group ដែលបានចាប់ផ្តើមបង្កើតឡើងដំបូងនៅឆ្នាំ១៩៩៩ ក្នុងនាមជាក្រុមហ៊ុនហ្គេមអនឡាញ Shanda Interactive Entertainment។ ប្តីប្រពន្ធមួយគូនេះ បានផ្លាស់ទីលំនៅពីទីក្រុងសៀងហៃ មកកាន់ប្រទេសសិង្ហបុរី ក្នុងឆ្នាំ២០០៩ មុនបន្តផ្លាស់ទៅនៅរដ្ឋកាលីហ្វ័រញ៉ា នៅចុងឆ្នាំ២០១៧។
យោងតាម Forbes បានប៉ាន់ប្រមាណថាទ្រព្យសម្បត្តិសរុបរបស់លោក Chen Tianqiao និងភរិយារបស់លោក មានចំនួនប្រមាណជាង ១,៣ពាន់លានដុុល្លារ គិតត្រឹមថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ នេះ៕

