ស្ងាត់ៗ មេធំ TikTok លោក Zhang Yiming ឡើងតំណែងជាមហាសេដ្ឋីមានដាច់គេទី២ នៅអាស៊ី

អន្តរជាតិ

លោក Zhang Yiming ស្ថាបនិកក្រុមហ៊ុន ByteDance ដែលជាម្ចាស់របស់ TikTok បានក្លាយជាអ្នកមានបំផុតទី២ របស់អាស៊ី ជាមួយទ្រព្យសម្បត្តិសរុបប្រមាណ ៩២,៨ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម Forbes បានបង្ហាញឲ្យដឹងថា ទ្រព្យសម្បត្តិរបស់លោក Zhang បានកើនឡើងជាង ២៤ពាន់លានដុល្លារ នៅថ្ងៃពុធ បន្ទាប់ពីក្រុមហ៊ុន ByteDance ទទួលបានទុនបន្ថែមពីវិនិយោគិនធំៗ ដូចជា BlackRock, Fidelity Investments និង T. Rowe Price Group។

យ៉ាងណាមិញ ជុំវិញការកើនឡើងនេះ បានឆ្លុះបញ្ចាំងពីប្រជាប្រិយភាពរបស់ TikTok និង ByteDance AI chatbot Doubao ដែលបានទាក់ទាញអ្នកប្រើប្រាស់ប្រចាំខែជាង ៣០០ លាននាក់ និងក្លាយជា chatbot ដ៏ពេញនិយមបំផុតរបស់ប្រទេសចិន។

គួរជម្រាបជូនផងដែរថា លោក Mukesh Ambani ប្រធានក្រុមហ៊ុន Reliance Industries បានធ្លាក់ចុះមកចំណាត់ថ្នាក់ទីបីនៅក្នុងបញ្ជីឈ្មោះអ្នកមានបំផុតនៅអាស៊ី ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ៨៦,៩ពាន់លានដុល្លារ ខណៈពេលដែលស្ថាបនិកក្រុមហ៊ុន SoftBank លោក Masayoshi Son ឡើងតំណែងអ្នកមានដាច់គេនៅក្នុងតំបន់ ជាមួយទ្រព្យសម្បត្តិសរុប ៩៧ពាន់លានដុល្លារ៕​