ក្រុមហ៊ុន Elite Hospitality & Management (EHM) មានកិត្តិយសប្រកាសរៀបចំព្រឹត្តិការណ៍ Kirirom Paradise Fun Run 2026 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 28 ខែមិថុនា ឆ្នាំ 2026 នៅលើកំពូលភ្នំឋានសួគ៌គិរីរម្យ (Kirirom Paradise) ដោយមានការចូលរួមជម្រុញផ្សព្វផ្សាយពី កញ្ញា កុយ អេនណា (Koy Anna) ក៏ដូចជា អាធិបតីដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម ហួតហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៏ និង ភ្ញៀវកត្តិយសជាច្រើនទៀត។

ព្រឹត្តិការណ៍នេះត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយរដូវកាលបៃតង ទេសចរណ៍ធម្មជាតិ (Eco-Tourism) នៅតំបន់គិរីរម្យ និង លើកកម្ពស់វិស័យអប់រំកុមារ ព្រមទាំងជំរុញការយល់ដឹងអំពីសុខភាពផ្លូវកាយ និងផ្លូវចិត្ត តាមរយៈសកម្មភាពរត់កម្សាន្តចម្ងាយ 5 គីឡូម៉ែត្រ នៅក្រោម ធម្មជាតិព្រៃស្រស់ដ៏ស្រស់ស្អាត។
ក្នុងនោះដែរ ប្រាក់ចំណេញដែលទទួលបានពីការលក់សំបុត្រនឹងត្រូវយកទៅគាំទ្រសាលារៀន សហគមន៍ ដែលតែងតែផ្តល់ការអប់រំដល់កុមារ និង កុមារ អូទីហ្សឹម ក្នុងប្រទេសកម្ពុជា។
អ្នកចូលរួមនឹងទទួលបានបទពិសោធន៍ពិសេសក្នុងការរត់តាមដងផ្លូវលើភ្នំ អមដោយទេសភាពព្រៃឈើបៃតង ខ្យល់អាកាសបរិសុទ្ធ និងសកម្មភាពកម្សាន្តជាច្រើន។ កញ្ចប់ចូលរួមរួមមានអាវយឺតរត់ ស្លាកលេខ មេដាយ អាហារសម្រន់ ភេសជ្ជៈ និងឱកាសឈ្នះរង្វាន់ជាច្រើនពីដៃគូឧបត្ថម្ភ។
លោក ផល សំបូរ តំណាងក្រុមហ៊ុន EHM បានមានប្រសាសន៍ថា៖
«Kirirom Paradise Fun Run 2026 មិនមែនគ្រាន់តែជាព្រឹត្តិការណ៍កីឡាប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាមួយសម្រាប់ផ្សព្វផ្សាយសក្តានុពលទេសចរណ៍ធម្មជាតិរបស់កម្ពុជា និងរួមចំណែកដល់ការអប់រំ និងអនាគតរបស់កុមារកម្ពុជា។ យើងសូមអញ្ជើញសាធារណជនទាំងអស់ចូលរួមជាមួយយើងក្នុងដំណើរដ៏មានអត្ថន័យនេះ»។
EHM រំពឹងថាព្រឹត្តិការណ៍នេះនឹងទាក់ទាញអ្នកចូលរួមពីគ្រប់មជ្ឈដ្ឋាន រួមមានអ្នកស្រលាញ់ការរត់ អ្នកស្រលាញ់ធម្មជាតិ ក្រុមគ្រួសារ សហគមន៍ធុរកិច្ច និងភ្ញៀវទេសចរ ដើម្បីរួមគ្នាបង្កើតផលវិជ្ជមានសម្រាប់សង្គម និងវិស័យទេសចរណ៍កម្ពុជា។
សម្រាប់ព័ត៌មានបន្ថែម និងការចុះឈ្មោះ៖
- Booking: https://www.bookme.plus/t/events/Kiriron_FunRun
- Telegram: https://t.me/KiriromFunRun2026




