លោក Michael Dell បានវ៉ាដាច់សហស្ថាបនិកក្រុមហ៊ុន Oracle លោក Larry Ellison ដើម្បីក្លាយជាមហាសេដ្ឋីមានដាច់គេបំផុតទី៥ របស់ពិភពលោក បន្ទាប់ពីការកើនឡើងនៃតម្លៃភាគហ៊ុនក្រុមហ៊ុន Dell Technologies។

យោតាមទស្សនាវដ្តី Forbes បានរាយការណ៍ថា លោក Dell ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Dell Technologies បានមើលឃើញទ្រព្យសម្បត្តិសរុបរបស់ខ្លួន កើនឡើង ៣,៣% ដល់ ២៣៤ពាន់លានដុល្លារ ខណៈភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិករូបនេះ បានកើនឡើង ៣,៧%។
គួរឲ្យដឹងផងដែរថា ជុំវិញការកើនឡើងនេះត្រូវបានជំរុញជាចម្បងដោយការកាន់កាប់ភាគហ៊ុនសរុបប្រហែល ៤០% របស់លោក Dell នៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាដែលលោកបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៨៤។
ជម្រាបជូនថា ចំពោះទ្រព្យសម្បត្តិរបស់លោក Ellison បានធ្លាក់ចុះ ២,៥% ដល់ប្រហែល ២៣០,៨ពាន់លានដុល្លារ បន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុន Oracle បានធ្លាក់ចុះ ២,៦% មកនៅត្រឹមប្រមាណជាង ១៨៣ដុល្លារក្នុងមួយហ៊ុន៕

