បុគ្គលិករូបណាខ្លះកាន់កាប់ភាគហ៊ុនតម្លៃរាប់ពាន់លានដុល្លារ នៅក្នុងក្រុមហ៊ុន SpaceX ?

អន្តរជាតិ

ក្រៅពីកំពូលមហាសេដ្ឋីមានដាច់គេលើលោក Elon Musk ដែលជានាយកប្រតិបត្តិជាន់ខ្ពស់ និងម្ចាស់ភាគហ៊ុនធំរបស់ SpaceX អ្នកជំនួសដែលកាន់តំណែងធំៗផ្សេងទៀត នៅក្នុងក្រុមហ៊ុនអវកាសមួយនេះ​ ក៏បានមើលឃើងទ្រព្យសម្បត្តិរបស់ខ្លួនកើនឡើងរាប់ពាន់លានដុល្លារផងដែរ ដោយសារតែការចេញលក់ IPO លើកដំបូងរបស់ក្រុមហ៊ុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ​ ដោយផ្អែកលើទិន្នន័យពី FactSet របស់ស្ថានីយទូរទស្សន៍ CNBC បានគណនាថា ម្ចាស់ភាគហ៊ុនរបស់ SpaceX មួយចំនួនខាងក្រោមនេះ កាន់កាប់ភាគហ៊ុនមានតម្លៃលើសពី ១ពាន់លានដុល្លារ។

១. លោក Bret Johnsen គឺជាប្រធានផ្នែកហិរញ្ញវត្ថុ (CFO) របស់ SpaceX ដោយបានចូលរួមជាមួយក្រុមហ៊ុននេះក្នុងឆ្នាំ២០១១។ លោកក៏ទទួលខុសត្រូវចំពោះយុទ្ធសាស្ត្រហិរញ្ញវត្ថុរយៈពេលវែង ក៏ដូចជាប្រតិបត្តិការហិរញ្ញវត្ថុរបស់អាជីវកម្មរបស់ក្រុមហ៊ុនអវកាសនេះផងដែរ។ ភាគហ៊ុនរបស់លោកនៅក្នុង SpaceX បច្ចុប្បន្នមានតម្លៃប្រហែល ១,២ពាន់លានដុល្លារ។

២. លោកស្រី Gwynne Shotwell ដែលជាបុគ្គលិកដំបូងបំផុតម្នាក់របស់លោក Musk នៅ SpaceX លោកស្រី Gwynne Shotwell ឥឡូវនេះគ្រប់គ្រងប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុនក្នុងនាមជាប្រធានផ្នែកប្រតិបត្តិការ (COO)។ លោកស្រីក៏ជាភាគហ៊ុនធំជាងគេម្នាក់របស់ SpaceX ផងដែរ ដែលកាន់កាប់ភាគហ៊ុនមានតម្លៃប្រហែល ២,៤ពាន់លានដុល្លារ។

៣. លោក Luke Nosek ដែលធ្លាប់ជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ SpaceX តាំងពីឆ្នាំ២០០៨។ ភាគហ៊ុនរបស់លោកនៅក្នុង SpaceX បច្ចុប្បន្នមានតម្លៃប្រហែល ៦,៣ពាន់លានដុល្លារ។

៤. Valor Equity Partners ដែលជាមូលនិធិវិនិយោគដ៏ធំមួយ បច្ចុប្បន្នកាន់កាប់ភាគហ៊ុននៅក្នុង SpaceX ប្រមាណ ៩៦,៦ពាន់លានដុល្លារ ដែលភាគច្រើនជាកម្មសិទ្ធិរបស់អតិថិជនរបស់មូលនិធិផ្ទាល់។ ស្ថាបនិក និងនាយកប្រតិបត្តិរបស់មូនិធិវិនិយោគនេះ គឺលោក Antonio Gracias ដែលជាមិត្តភក្តិយូរអង្វែងមួយរបស់លោក Musk និងបច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាភិបាល SpaceX ផងដែរ៕​