រោងចក្រ Newbustar ផលិតសំបកកង់ឡានខ្មែរម៉ាក Crossleader ដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទុនវិយោគប្រមាណ ១៤០លានដុល្លារ ព្រមទាំងបានប្រើប្រាស់ជ័រកៅស៊ូខ្មែរ ១០០% មានសមត្ថភាពអាចផលិតបានចំនួន ៨,៥លានកង់ឡាន ក្នុងរយៈពេលមួយឆ្នាំ។

សំបកកង់ឡានខ្មែរម៉ាក Crossleader ជាសំបកកង់ឡានខ្មែរផលិតជាមួយនឹងគុណភាពខ្ពស់ ស្តង់ដានាំចេញទៅកាន់សហរដ្ឋអាមេរិក។ ក្នុងនោះរោងចក្រដ៏ធំមួយនេះ បានប្រើប្រាស់ជ័រកៅស៊ូខ្មែរមកពីស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ និងជ័រកៅស៊ូមកពីស្រុកស្នួល ខេត្តក្រចេះតែម្តង ដែលក្នុងមួយខែ ត្រូវការជ័រកៅស៊ូប្រមាណ ៣ពាន់តោន។ រោងចក្រ Newbustar ក៏សូមអរគុណបងប្អូនខ្មែរដែលចូលរួមគាំទ្រសំបកកង់ Crossleader រួមគ្នា ដើម្បីកម្ពុជារីកចម្រើនគ្រប់វិស័យ។
សូមជម្រាបថា RBR Cambodia ជាក្រុមហ៊ុនកូនខ្មែរ ហើយបានទទួលសិទ្ធចែកចាយសំបកកង់ខ្មែរ CROSSLEADER ពិសេសគឺប្រើជ័រកៅស៊ូខ្មែរសុទ្ធ ១០០% ដែលមានរោងចក្រស្ថិតនៅខេត្តក្រចេះ នៅក្នុងប្រទេសកម្ពុជា។ RBR បានត្រៀមរួចជាស្រេចក្នុងការផ្គត់ផ្គង់ទាំងគុណភាពនៃសំបកកង់ និងសំបកកង់ខ្មែរ Crossleader លក់ជូននូវសុវត្ថិភាព និងទំនុកចិត្តជូនប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប៕



