នៅថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ២០២៦ អ្នកឧកញ៉ា អុឹង លីហេង ប្រធានអង្គការមូលនិធិ រ៉ូតថារី អន្តរជាតិ នៅកម្ពុជា, លោកឧកញ៉ា ឆោម សំបូរ, លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង និង លោកឧកញ៉ា កាំង អេងឆាយ រួមទាំងភ្ញៀវកិត្តិយសជាច្រើនរូប បានចូលរួមពិធីផ្ទេរតំណែងប្រធានក្លឹបអាណត្តិ២០២៦-២០២៧ របស់ រ៉ូតថារ៉ាក់ក្លឹបភ្នំពេញសេនត្រល នៅ The skye Phnom Penh hotel & Apartment ។

ថ្លែងសន្ទរកថា ក្នុងឱកាសនោះដែរ អ្នកឧកញ៉ា អុឺង លីហេង ក៏បានលើកឡើងនូវការជួយចូលរួមកិច្ចការងារសង្គម ក្នុងរ៉ូតថារី និង រ៉ូតថារ៉ាក់ នាពេលកន្លងមក ផងដែរ។
លើសពីនេះ អ្នកឧកញ៉ា ក៏បានកោតសរសើរដល់ប្រធានគ្រប់អាណត្តិទាំងអស់របស់ រ៉ូតថារ៉ាក់ ក្លឹបភ្នំពេញសេនត្រលបានខិតខំបំពេញនៅកាព្វកិច្ចជួយដល់សង្គមជាតិ និងបានកោតសរសើរដល់ប្រធានក្លឹបអាណត្តិចាស់ ប្រធានអាណត្តិ ហូ ពុទ្ធិកា បានបំពេញនូវកិច្ចការជាប្រធានអាណត្តិ២០២៥-២០២៦ បានយ៉ាងជោគជ័យ។
អ្នកឧកញ៉ា ប្រធានអង្គការមូលនិធិ រ៉ូតថារី អន្តរជាតិ នៅកម្ពុជា ក៏សូមជូនពរ ដល់ប្រធានក្លឹបអាណត្តិបន្ទាប់ សូមបន្តបំពេញកិច្ចការងាទៅមុខ ឱ្យកាន់តែជោគជ័យ។
នៅចំពោះមុខភ្ញៀវកិត្តិយសជាច្រើននាក់ ដែលបានចូលរួមអបអរសាទរ ពិធីផ្ទេរតំណែងប្រធានក្លឹបអាណត្តិ២០២៦-២០២៧ របស់ រ៉ូតថារ៉ាក់ ក្លឹបភ្នំពេញ សេនត្រល អ្នកឧកញ៉ា អុឹង លីហេង ក៏សូមសម្ដែងនូវការកោតសរសើទៅដល់ លោកប្រធានបង្កើតក្លឹប រ៉ូតថារ៉ាក់ ភ្នំពេញ សេនត្រលដែលបានខិតខំប្រមូលផ្ដុំយុវជន ចូលមកជួយដល់កិច្ចការងាសង្គម និង បង្រៀននូវភាពជាអ្នកដឹកនាំ ជាបន្តបន្ទាប់។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ អ្នកឧកញ៉ា ក៏បានបង្ហាញនៅការយកចិត្តទុកដាក់មកលើក ក្លឹប រ៉ូតថារី និង រ៉ូថារ៉ាក់ រួមទាំងប្ដេជ្ញា នឹងបន្តចូលរួម ចែករំលែក និងគាំទ្រ រហូត ថែមទៀតផង៕








