អ្នកឧកញ៉ា គិត ម៉េង ផ្ញើលិខិតអបអរសាទរ លោកស្រី មូ ស៊ីវតាន ដែលបានជាប់ឆ្នោតជា ប្រធានសភាពាណិជ្ជកម្មខេត្តរតនគិរី អាណត្តិទី១ លើកទី១

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន​សម្រាប់កម្ពុជា និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រួមជាមួយថ្នាក់ដឹកនាំ អនុប្រធាន សមាជិក សមាជិកា អគ្គនាយក និងបុគ្គលិកសភាពាណិជ្ជកម្មកម្ពុជាទាំងអស់ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះ បានផ្ញើលិខិតអបអរសាទរជូនចំពោះ លោកស្រី មូ ស៊ីវតាន ក្នុងឱកាសដែលលោកស្រីបានជាប់ឆ្នោត​ជាប្រធាន​សភាពាណិជ្ជកម្មខេត្តរតនគិរី អាណត្តិទី១ លើកទី១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបោះឆ្នោតជូនលោកស្រី មូ ស៊ីវតាន ជាប្រធានសភាពាណិជ្ជកម្មខេត្តរតនគិរី អាណត្តិទី១ លើកទី១ ធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ដោយទទួលបានការគាំទ្រ និងទំនុកចិត្តពីសមាជិក សមាជិកា នៃសភាពាណិជ្ជកម្មខេត្តរតនគិរី។

ក្នុងលិខិតអបអរសាទរ អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា ជោគជ័យនេះ គឺជាសក្ខីភាពបង្ហាញពីការជឿជាក់​របស់សមាជិក សមាជិកា ចំពោះសមត្ថភាពដឹកនាំ ភាពឈ្លាសវៃ និងការទទួលខុសត្រូវខ្ពស់របស់ លោកស្រី មូ ស៊ីវតាន ក្នុងការដឹកនាំសភាពាណិជ្ជកម្មខេត្តរតនគិរី ឱ្យកាន់តែរីកចម្រើន។

អ្នកឧកញ៉ា គិត ម៉េង រំពឹងថា ក្រោមការដឹកនាំរបស់លោកស្រី សភាពាណិជ្ជកម្មខេត្តរតនគិរី ត្រូវបានរំពឹងថានឹងបន្ត​ពង្រឹងតួនាទីជាស្ពានភ្ជាប់រវាងវិស័យឯកជន និងរាជរដ្ឋាភិបាល ព្រមទាំងសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលខេត្ត និងសភាពាណិជ្ជកម្មកម្ពុជា ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច ទាក់ទាញការវិនិយោគ និងរួមចំណែកជំរុញការ​អភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន៕