ទ្រព្យសម្បត្តិរបស់កំពូលមហាសេដ្ឋីមានដាច់គេនៅលើពិភពលោក Elon Musk ត្រូវបានគេរាយការណ៍ថា ខិតជិតកើនឡើងដល់ចំនួន ១ទ្រីលានដុល្លារសារជាថ្មី បន្ទាប់ពីមានការធ្លាក់ចុះកាលពីពេលថ្មីៗនេះ ដោយសារតែតម្លៃភាគហ៊ុនរបស់ SpaceX ថយចុះ។

យោងតាមការចុះផ្សាយពីទស្សនាវដ្តី Forbes បានបង្ហាញឲ្យដឹងថា បច្ចុប្បន្នទ្រព្យសម្បត្តិសរុបរបស់លោក Musk មានចំនួនប្រមាណ ៩៩៧,១ពាន់លានដុល្លារ ដែលត្រូវបានជំរុញដោយការហក់ឡើងវិញនៃភាគហ៊ុនរបស់ក្រុមហ៊ុន SpaceX និង Tesla នៅក្នុងការជួញដូរថ្មីៗនេះ។
គួរឲ្យដឹងថាគិតនៅក្នុងការជួញដូរចុងក្រោយ ភាគហ៊ុនរបស់ក្រុមហ៊ុន SpaceX បានកើនឡើងជាង ២,៨៣% ដែលធ្វើឲ្យតម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុនអវកាសមួយនេះ ឈានដល់ ២,១៣ទ្រីលានដុល្លារ។
ជម្រាបជូនផងដែរថា ជុំវិញការកើនឡើងនៃតម្លៃភាគហ៊ុននេះ បានរុញច្រានឲ្យទ្រព្យសម្បត្តិរបស់លោក Musk កើនឡើងទៅតាមនោះផងដែរ ដោយសារតែបុរសវ័យ ៥៥ឆ្នាំរូបនេះ កាន់កាប់ភាគហ៊ុនសរុបប្រហែល ៤,៨ ពាន់លានដុល្លារ និងជម្រើសភាគហ៊ុនបន្ថែមចំនួន ៣៥០ លានហ៊ុនផ្សេងទៀត នៅក្នុង SpaceX ៕

