លោក ត្រាំ និយាយថាបទឈប់បាញ់ជាមួយអ៊ីរ៉ង់ត្រូវបានបញ្ចប់ហើយ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា បទឈប់បាញ់ជាមួយអ៊ីរ៉ង់ត្រូវបានបញ្ចប់ហើយ បន្ទាប់ពីមានការវាយប្រហារគ្នាចុងក្រោយរវាងប្រទេសទាំងពីរ នៅជិតច្រកសមុទ្រ Hormuz កាលពីពេលថ្មីៗនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បាននិយាយកាលពីថ្ងៃទី៨ ខែកក្កដា នៅក្នុងកិច្ចប្រជុំកំពូល NATO នៅទីក្រុង Ankara ប្រទេសតួកគី ដោយលើកឡើងពីបញ្ហានាពេលថ្មីៗនេះថា ៖” ខ្ញុំគិតថាអនុស្សរណៈដែលបានចុះហត្ថលេខាជាមួយអ៊ីរ៉ង់ គឺត្រូវបានបញ្ចប់ហើយ”។

មិនតែប៉ុណ្ណោះ មេដឹកនាំសេតវិមានរូបនេះ ក៏បាននិយាយរិះគន់ខ្លាំងៗទៅលើថ្នាក់ដឹកនាំរបស់អ៊ីរ៉ង់ ដោយបន្ថែមទៀតថា ទីក្រុងតេអេរ៉ង់ធ្វើរឿងដែលអយុត្តិធម៌ ដោយវាយប្រហារទៅលើនាវាពាណិជ្ជកម្មនៅច្រកសមុទ្រ Hormuz ដែលជាសកម្មភាពត្រូវបានចាត់ទុកថាជាការរំលោភលើកិច្ចព្រមព្រៀងបទបាញ់បាញ់ធ្ងន់ធ្ងរ។

លើសពីនេះ លោក ត្រាំ បាននិយាយទៀតថា លោកនឹងនិយាយជាមួយបេសកជនពិសេសអាមេរិក គឺលោក Steve Witkoff និង Jared Kushner ដែលពាក់ព័ន្ធនឹងទំនាក់ទំនងជាមួយអ៊ីរ៉ង់ ប៉ុន្តែបានសង្កត់ធ្ងន់ថា ការវិលត្រឡប់ទៅកាន់តុចរចាគឺអាស្រ័យលើទីក្រុងតេអេរ៉ង់ប៉ុណ្ណោះ។ លោកបានចោទប្រកាន់អ៊ីរ៉ង់ទៀតថាបានបង្ខូចទ្រង់ទ្រាយម្តងហើយម្តងទៀតនូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងឈប់បាញ់ដែលត្រូវបានចុះហត្ថលេខាដោយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ កាលពីថ្ងៃទី១៧ ខែមិថុនា៕​