FiveFive Rooftop Bar & Lounge ស្វាគមន៍អ្នកជំនាញផ្នែក ក្រឡុកស្រា លំដាប់អន្តរជាតិពីប្រទេសសិង្ហបុរី

សង្គម​ និង​សេដ្ឋកិច្ច

FiveFive Rooftop Bar & Lounge នៃ Hyatt Regency Phnom Penh មានកិត្តិយសស្វាគមន៍ លោក Jeeivan អ្នកជំនាញផ្នែក ក្រឡុកស្រា (Guest Bartender) មកពី The Elephant Room ប្រទេសសិង្ហបុរី ក្នុងកម្មវិធី Bar Takeover ដ៏ពិសេស រយៈពេល ២ ថ្ងៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃ ព្រហស្បតិ៍ និងថ្ងៃសុក្រ ទី២៣ និងទី២៤ ខែកក្កដា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៦:០០ ល្ងាចតទៅ ភ្ញៀវនឹងមានឱកាសទទួលយកបទពិសោធន៍នៃ Signature Cocktails ដែលត្រូវបានបង្កើតឡើងយ៉ាងប្រណិត ដោយបង្ហាញពីសិល្បៈ និងភាពច្នៃប្រឌិតរបស់លោក Jeeivan។ រាល់ភេសជ្ជៈនឹងអមជាមួយ Canapés ដោយឥតគិតថ្លៃ ការកម្សាន្តពី DJ ផ្ទាល់ និងបរិយាកាសដ៏ប្រណិតនៅលើដំបូល ដែលអាចគយគន់ទេសភាពដ៏ស្រស់ស្អាតនៃរាជធានីភ្នំពេញ។

នេះគឺជាឱកាសដ៏ពិសេសសម្រាប់អ្នកនិយមស្រាក្រឡុក ក្នុងការស្វែងយល់ពីសិល្បៈនៃការលាយភេសជ្ជៈពី The Elephant Room ដែលជាបារល្បីឈ្មោះមួយរបស់ប្រទេសសិង្ហបុរី ដោយមិនចាំបាច់ធ្វើដំណើរចេញពីភ្នំពេញ។

អ្វីដែលលោកអ្នកនឹងទទួលបាន៖

  • Signature Cocktails ដោយអ្នកជំនាញពី The Elephant Room, Singapore
  • Canapés ដោយឥតគិតថ្លៃ
  • ការកម្សាន្តពី DJ ផ្ទាល់
  • បរិយាកាស Rooftop ដ៏ប្រណិត អមដោយទេសភាពដ៏ស្រស់ស្អាតនៃរាជធានីភ្នំពេញ

ការកក់ទុកជាមុន: 097 350 1234 (Call / Telegram)

Facebook: https://www.facebook.com/FiveFiveRooftop