ឧកញ៉ា​ ឡាយ ឈុនហួ ដឹកនាំសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា ចូលរួមកិច្ចប្រជុំពិភាក្សាអំពីការផ្សារភ្ជាប់ដៃគូ ការផ្គត់ផ្គង់កន្ទក់ និងអង្គាម ជាមួយក្រុមហ៊ុន វិរៈ ប៊ុនថាំ

ជុំវិញ​ឧកញ៉ា

នារសៀល ថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦ នៅក្រសួងពាណិជ្ជកម្ម ឧកញ៉ា​ ឡាយ ឈុនហួ ប្រធានសហព័ន្ធ​ស្រូវអង្ករកម្ពុជា បានដឹកនាំសមាជិក សមាជិកាសហព័ន្ធស្រូវអង្ករកម្ពុជា ចូលរួមកិច្ចប្រជុំពិភាក្សាអំពីការផ្សារ​ភ្ជាប់ទំនាក់ទំនងចាប់ដៃគូ ការផ្គត់ផ្គង់កន្ទក់ និងអង្គាម រវាងសហព័ន្ធស្រូវអង្ករកម្ពុជា ជាមួយក្រុមហ៊ុន វិរៈ ប៊ុនថាំ ក្រោមការដឹកនាំរបស់ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំពិភាក្សាអំពីការផ្សារភ្ជាប់ទំនាក់ទំនងចាប់ដៃគូ និងការផ្គត់ផ្គង់​អង្គាមនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង​ បង្កើតផលិតផលប្រេងកន្ទក់ និងផលិតផលផ្សេងៗ សម្រាប់​បំពេញ​តម្រូវការទីផ្សារកម្ពុជានាពេលបច្ចុប្បន្ន។

សូមជម្រាបថា ក្នុងបរិបទដែលពិភពលោកកំពុងជួបប្រទះវិបត្តិសកល ការតភ្ជាប់ខ្សែច្រវាក់តម្លៃជាកញ្ចប់ និងការផលិតនូវផលិតផលផ្សេងៗបែបនេះ គឺផ្ដល់ភាពច្បាស់លាស់និងប្រាកដប្រជាសម្រាប់ការផលិត​របស់​ប្រជាកសិករ និងការកែច្នៃរបស់វិស័យឯកជន សំដៅលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ចជាតិ ប្រកប​ដោយចីរភាព៕