ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» ជូនដល់លោក ហេង សុខុម នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ តបតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមជម្រាបថា ហេង សុខុម ជាគ្រូពេទ្យមួយរូប និងជាម្ចាស់បន្ទប់ពិគ្រោះព្យាបាលជំងឺសើស្បែក ហេង សុខុម មានទីតាំងស្ថិតនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជារឿយៗលោកនិងគ្រួសារតែងចូលរួមជួយកិច្ចការងារសង្គមផ្សេងៗ។ ជាក់ស្តែង កាលដើមខែមករា ឆ្នាំ២០២៦ លោក និងភរិយាឈ្មោះ អ៊ុក សោភា ក៏បាននាំយកអំណោយរួមមាន អាហារ អំបុក ខោអាវ ក្រម៉ា និងសំភារៈប្រើប្រាស់មួយចំនួន ជូនដល់វិរៈកងទ័ព និងបងប្អូនជនភៀសសឹកផងដែរ៕





