អ្នកឧកញ៉ា លី សុភ័ក្ត កាន់ទង់ជាតិខ្មែរទៅទស្សនាផ្ទាល់វគ្គផ្តាច់ព្រ័ត្របាល់ទាត់ពិភពលោក World Cup 2026 នៅអាមេរិក

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាល គ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនៃន ម.ក និងជាសមាជិក នៃសមាគមឧកញ៉ាកម្ពុជា បានកាន់ទង់ជាតិខ្មែរទៅទស្សនាផ្ទាល់វគ្គផ្តាច់ព្រ័ត្របាល់ទាត់ពិភពលោក World Cup នៅសហរដ្ឋអាមេរិក កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា លី សុភ័ក្ត បានបង្ហោះរូបភាពលើទំព័រហ្វេសប៊ុក កាលថ្ងៃទី២០ ខែកក្កដាម្សិលមិញ ភ្ជាប់ជាមួយសារបែបនេះថា ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក បានបញ្ចប់បេសកកម្មរបស់ខ្លួនជាមួយនឹងជ័យជម្នះរបស់ក្រុមគោជល់អេស្ប៉ាញ ប៉ុន្តែស្មារតី និងក្ដីស្រឡាញ់ចំពោះវិស័យកីឡានៅតែបន្តរស់រវើកនៅក្នុងបេះដូងរបស់អ្នកគាំទ្រគ្រប់រូប។

ការកាន់ទង់ជាតិខ្មែរក្នុងដៃមិនត្រឹមតែបង្ហាញពីមោទកភាពជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបំផុសគំនិតដ៏មានតម្លៃដល់កូនខ្មែរគ្រប់រូបក្នុងការគាំទ្រ និងជំរុញវឌ្ឍនភាពនៃវិស័យកីឡាកម្ពុជាឱ្យឈានទៅមុខជាបន្តបន្ទាប់ តាមរយៈកម្លាំងសាមគ្គីភាព និងការប្ដេជ្ញាចិត្តដ៏មុតមាំ។

សូមជម្រាបថា វគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 បានធ្វើឡើងនៅម៉ោង ២រំលងអាធ្រាត្រ ឈានចូលព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដា  នាកីឡដ្ឋាន MetLife ទឹកដីសហរដ្ឋអាមេរិក ដោយក្រុមគោជល់អេស្ប៉ាញ បានយកឈ្នះលើក្រុមម្ចាស់ការពារតំណែងជើងឯក ពពកសអាហ្សង់ទីន ១-០ នៅម៉ោងបន្ថែមពីរដង (Extra Time)។