ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីន ដែលគ្រប់គ្រងដោយមហាដ្ឋីធនាគារ និងថ្នាំជក់ លោក Lucio Tan មានគម្រោងបញ្ជាទិញយន្តហោះ Boeing 787-10 Dreamliner រហូតដល់ ២០ គ្រឿង ខណៈពេលដែលក្រុមហ៊ុននេះកំពុងធ្វើឱ្យប្រសើរឡើងនូវជើងហោះហើយររបស់ខ្លួន ចំពេលមានការកើនឡើងនៃតម្រូវការធ្វើដំណើរតាមផ្លូវអាកាស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ក្រោមកិច្ចព្រមព្រៀងបឋមដែលបានចុះហត្ថលេខានៅចក្រភពអង់គ្លេស ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ហ្វីលីពីនមួយនេះ បានសន្យាថានឹងទិញយន្តហោះ Dreamliner យ៉ាងហោចណាស់ ១៥ គ្រឿង ជាមួយនឹងជម្រើសប្រាំគ្រឿងបន្ថែមទៀត។ ហើយជុំវិញការដឹកជញ្ជូនត្រូវបានកំណត់នៅចន្លោះឆ្នាំ២០៣១ និង ២០៣៤។
យ៉ាងណាមិញ ក្រុមហ៊ុនអាកាសចរណ៍នេះ មិនបានបង្ហាញពីលក្ខខណ្ឌហិរញ្ញវត្ថុនៃកិច្ចព្រមព្រៀងនោះទេ ប៉ុន្តែសម្រាប់តម្លៃអាចឈានដល់ ៧,១ពាន់លានដុល្លារ ដោយផ្អែកលើតម្លៃក្នុងបញ្ជី។ យន្តហោះ Dreamliner តែមួយគ្រឿងអាចមានតម្លៃរចន្លោះពី ១៥០លានដុល្លារ ទៅ៣០០លានដុល្លារ បន្ទាប់ពីការបញ្ចុះតម្លៃ។
គួរជម្រាបជូនផងដែរថា លោក Lucio Tan បច្ចុប្បន្នត្រូវបានចាត់ថ្នាក់ជាអ្នកមានបំផុតទីបីនៅក្នុងប្រទេសហ្វីលីពីន ក្នុងបញ្ជីរបស់ Forbes។ មហាសេដ្ឋីពាណិជ្ជកម្មរូបនេះ ជាប្រធានក្រុមហ៊ុន LT Group ដែលជាក្រុមហ៊ុនមេ Philippine Airlines បច្ចុប្បន្នលោកមានទ្រព្យសម្បត្តិសរុបប្រមាណ ៣,៥ពាន់លានដុល្លារ៕

