សភាតំណាងរាស្ត្រសហរដ្ឋអាមេរិក បានអនុម័តសេចក្តីព្រាងច្បាប់ថវិកាការពារជាតិឆ្នាំ ២០២៧ ដែលក្នុងនោះរួមមានបទប្បញ្ញត្តិថ្មីមួយដើម្បីប្តូរឈ្មោះក្រសួងការពារជាតិទៅជាក្រសួងសង្គ្រាមវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Hill។

នៅថ្ងៃទី២២ ខែកក្កដាកន្លងទៅ សភាតំណាងរាស្ត្រសហរដ្ឋអាមេរិក បានអនុម័តច្បាប់អនុញ្ញាតការពារជាតិ (NDAA) សម្រាប់ឆ្នាំសារពើពន្ធ២០២៧ ដោយមានសំឡេងគាំទ្រ ២១៦ និងប្រឆាំង ២១២។
បន្ថែមពីលើការស្នើថវិកាការពារជាតិកំណត់ត្រាចំនួន ១,១៥ទ្រីលានដុល្លារ សេចក្តីព្រាងច្បាប់នេះក៏រួមបញ្ចូលទាំងបទប្បញ្ញត្តិមួយដើម្បីប្តូរឈ្មោះ “ក្រសួងការពារជាតិ” ទៅជា “ក្រសួងសង្គ្រាម” ដើម្បីធ្វើឲ្យការសម្រេចចិត្តរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ មានភាពស្របច្បាប់។
នៅក្នុងសន្និសីទសារព័ត៌មានកាលពីឆ្នាំមុន រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Pete Hegseth ធ្លាប់បានពន្យល់ថា រដ្ឋបាលលោក ត្រាំ បានស្នើឲ្យមានការប្តូរឈ្មោះទៅជាក្រសួងសង្គ្រាម ពីព្រោះខ្លួនចង់បង្កើតអ្នកចម្បាំង មិនមែនគ្រាន់តែជាអ្នកការពារនោះទេនោះឡើយ។
គួរជម្រាបជូនថាក្រសួងសង្គ្រាម គឺជាឈ្មោះដើមរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក រហូតដល់ប្រធានាធិបតី Harry Truman បានចុះហត្ថលេខាលើច្បាប់សន្តិសុខជាតិក្នុងឆ្នាំ១៩៤៧ ដោយរៀបចំរចនាសម្ព័ន្ធយោធាឡើងវិញ និងប្តូរឈ្មោះស្ថាប័ននេះ៕

