ក្រុមហ៊ុន វិរៈ ប៊ុនថាំ អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ បន្តកិច្ចសន្យាជួយទិញស្រូវជុំទី២ រយៈពេល៣ខែ ចំនួន ១១,០០០តោន ពីសហគមន៍ទំនើបចំនួន៣ នៅខេត្តបាត់ដំបង

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប របស់អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ បានបន្តកិច្ចសន្យាជួយទិញស្រូវជុំទី២ រយៈពេល៣ខែ ចំនួន ១១,០០០តោន លើផ្ទៃដីប្រមាណ ២,៣០០ហិកតា ពីសហគមន៍ទំនើបចំនួន៣ នៅខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីចុះកិច្ចសន្យាថ្មីនេះបានធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំ​ពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វ៉េត អេហ្គ្រីខលឈ័រ អ៊ីមផត អេន អិចផត ឯ.ក ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប កាលថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦។

អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៨ ខែកក្កដានេះថា៖ “គ្រួសារ​វិរ:ប៊ុនថាំ បន្តកិច្ចសន្យាជួយទិញស្រូវជុំទី២ សម្រាប់រយ:ពេល ៣ខែ ចាប់ពីថ្ងៃ ០១ ខែសីហា ដល់ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៦ ចំនួន ១១,០០០តោន លើផ្ទៃដី ២,៣០០ហិកតា ពីសហគមន៍ទំនើបចំនួន ៣ នៅខេត្ត​បាត់ដំបង និងការធានាទិញតម្លៃលើសទីផ្សាជាក់ស្តែង។ សូមជូនពរប្រជាកសិករជៀសផុតពីគ្រោះ​រាំស្ងួតក្នុង​ពេលឆាប់ៗនេះ”។

សូមជម្រាបជូនផងដែរថា ការចុះកិច្ចសន្យានាពេលនេះលើផ្ទៃដីទំហំ ២,៣០០ហិកតា និងបរិមាណផលប្រមាណ ១០,៧៥០តោន ក្នុងនោះ (១)សហគមន៍កសិកម្មទំនើបស្រូវប្រព័ន្ធធារាសាស្រ្តកង្ហត លើផ្ទៃដីទំហំ ៧០០ហិកតា និងបរិមាណផលប្រមាណ ៣,១៥០តោន (២)សហគមន៍កសិកម្មទំនើបស្រូវរូងជ្រៃមានជ័យ លើផ្ទៃដីទំហំ ៨០០ហិកតា និងបរិមាណផលប្រមាណ ៣,៦០០តោន និង(៣)សហគមន៍កសិកម្មទំនើបស្រូវអង្ករគុណភាព​មោងឫស្សី លើផ្ទៃដីទំហំ ៨០០ហិកតា និងបរិមាណផលប្រមាណ ៤,០០០តោន សម្រាប់ការកំណត់តម្លៃប្រែប្រួល​តាមទីផ្សារ និងកំណត់តម្លៃទាបបំផុត៨០០៛/គ.ក ដោយបូកតម្លៃបន្ថែម ៦០៛/គ.ក៕