អត្តពលិក និងអ្នកចូលរួមខ្មែរ បរទេសជាង៦ពាន់នាក់ ចូលរួមទិវា​រត់​ប្រណាំង​ម៉ារ៉ាតុងអន្តរជាតិ​ចក្រភពអង្គរលើកទី១១ ឆ្នាំ២០២៦

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងទេសចរណ៍ បានឱ្យដឹងថា នៅក្នុងទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិ​ចក្រភពអង្គរ លើកទី១១ ឆ្នាំ២០២៦នេះ បានទាក់ទាញអ្នកចូលរួមរត់ប្រណាំងរហូតដល់ទៅ៦៥០០នាក់កើនឡើង ២៥% ធៀបនឹងឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ព្រឹត្ដិការណ៍នេះ ប្រារព្ធឡើងនៅមុខប្រាសាទអង្គរវត្ត កាលពីថ្ងៃទី២ ខែសីហា  ក្រោមអធិបតីភាព លោក ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ។

ព្រឹត្តិការណ៍ឆ្នាំនេះមានអត្តពលិក និងអ្នកចូលរួមរត់ប្រណាំងសរុបចំនួន ៦,៥០០នាក់ កើនឡើង ២៥% ធៀបនឹងឆ្នាំ២០២៥ ក្នុងនោះ អត្តពលិកខ្មែរមានចំនួន ៥,៤៥០នាក់ និងអត្តពលិកអន្តរជាតិចំនួន ១,០៥០នាក់ មកពី ៥១ប្រទេស។

ប្រទេសដែលមានអត្តពលិកចូលរួមច្រើនជាងគេ រួមមាន ចិន ២០១នាក់ ជប៉ុន ១០០នាក់ និងចក្រភពអង់គ្លេស ១០០នាក់។ ក្រសួងទេសចរណ៍សង្កត់ធ្ងន់ថា ការកើនឡើងនៃចំនួនអ្នកចូលរួម ជាពិសេសអត្តពលិកអន្តរជាតិ ឆ្លុះបញ្ចាំងពីភាពទាក់ទាញកាន់តែខ្លាំងនៃព្រឹត្តិការណ៍កីឡាអន្តរជាតិនៅតំបន់អង្គរ និងរួមចំណែកជំរុញ ទេសចរណ៍កីឡា (Sports Tourism) ផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ព្រមទាំងនាំយករូបភាពនៃ កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ទៅកាន់ពិភពលោក៕