លោក ត្រាំ ប្រកាសលុបចោលវិញ ចំពោះផែនការវាយប្រហារទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានលើអ៉ីរ៉ង់

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសលុបចោលផែនការវាយប្រហារលើអ៊ីរ៉ង់នៅក្នុងទ្រង់ទ្រាយដ៏ធំបំផុតមិនធ្លាប់មានពីមុនមក បន្ទាប់ពីមានសំណើពីទីក្រុងតេអេរ៉ង់ និងប្រទេសមជ្ឈិមបូព៌ាផ្សេងទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បានប្រកាសនៅលើបណ្តាញសង្គម Truth Social របស់ខ្លួន កាលពីថ្ងៃទី២ ខែសីហាថា យោធាអាមេរិក បានត្រៀមរួចរាល់ហើយ ដើម្បីវាយប្រហារលើអ៊ីរ៉ង់ក្នងទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន ចាប់តាំងពីសង្គ្រាមលោកលើកទី២ មក។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក ត្រូវបានស្នើសុំដោយអ៊ីរ៉ង់ និងប្រទេសមជ្ឈិមបូព៌ាផ្សេងទៀតឲ្យពន្យារពេលនៃការវាយប្រហារ ដើម្បីផ្តល់ពេលវេលាបន្ថែមទៀត ក្នុងការឈានដល់កិច្ចព្រមព្រៀងពេញលេញមួយ។

មិនតែប៉ុណ្ណោះ មេដឹកនាំសេតវិមានរូបនេះ ក៏បានបន្ថែមឲ្យដឹងទៀតថា ក្រោមកិច្ចព្រមព្រៀងដែលត្រូវបានរំពឹងទុកចុងក្រោយនេះ ច្រកសមុទ្រ Hormuz នឹងត្រូវបើកឡើងវិញទាំងស្រុងភ្លាមៗ ហើយការគំរាមកំហែងអាវុធនុយក្លេអ៊ែរពីអ៊ីរ៉ង់ ក៏នឹងត្រូវបញ្ចប់ផងដែរ។

គួរជម្រាបជូនផងដែរថា មុនមានពេលមានការប្រកាសនេះ លោក ត្រាំ កាលពីថ្ងៃទី៣១ ខែកក្កដា បានគំរាមវាយប្រហារអ៊ីរ៉ង់ យ៉ាងខ្លាំងក្លាជាទីបំផុត ក្នុងការប៉ុនប៉ងបង្ខំឱ្យទីក្រុងតេអេរ៉ង់ចុះចូល និងទទួលយកកិច្ចព្រមព្រៀងមួយ។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ទៀតថា ត្រាំ បានបញ្ជាឱ្យមានការរៀបចំសម្រាប់ការវាយប្រហារដ៏ខ្លាំងក្លាបំផុតចាប់តាំងពីការចាប់ផ្តើមសង្គ្រាម ដោយកំណត់គោលដៅជាពិសេសទាក់ទងនឹងថាមពលអ៊ីរ៉ង់៕​