មជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC) បានរាយការណ៍ថា នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២៥ នេះ ការលក់ខុនដូរទៅឲ្យជនបរទេស នៅក្នុងប្រទេសចិន មានការធ្លាក់ចុះបន្តិច ខណ:ពេលដែលជនជាតិ នៅតែបន្តនាំមុខគេ ជាមួយនឹងការទិញសរុបចំនួន ១ ៤៨១ យូនីត កើនឡើង ១៩,២% នៃកម្មសិទ្ធខុនដូទំាងអស់ដែលបានផ្ទេរទៅឲ្យជនបរទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។

ប្រភពដដែលនេះ បានបង្ហាញឲ្យដឹងទៀតថា ក្រៅតែពីជនជាតិចិនដែលជាអ្នកទិញច្រើនជាងគេ បន្ទាប់ពីនោះគឺជនជាតិមីយ៉ាន់ម៉ា បានមើលឃើញពីការកើនឡើងគួរឲ្យកត់សម្គាល់ ពោលគឺរហូតដល់ ១២% និងរុស្ស៊ី មានការកើនឡើង ៦,៩%។
គួរឲ្យដឹងថា ចំពេលកំពុងមានការប្រែប្រួលនៃសេដ្ឋកិច្ចពិភពលោក REIC បានបង្ហាញថា ខុនដូដែលលក់ទៅឲ្យជនបរទេសសរុបមានចំនួន ៣ ៩១៩ យូនីត ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ដែលមានតម្លៃសរុបប្រមាណ ១៦,៣៩ពាន់លានបាត ពោលគឺមានការថយចុះបន្តិច បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទិន្នន័យពី REIC បានបង្ហាញឲ្យដឹងទៀតថា អតិថិជនបរទេស នៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសថៃ នៅតែមានការប្រុងប្រយ័ត្នខ្ពស់ ដោយសារតែការងើបឡើងវិញយឺតយ៉ាវនៃសេដ្ឋកិច្ចពិភពលោក ក៏ដូចជាការធ្លាក់ចុះនៃការវិនិយោគពីប្រទេសជាច្រើន រួមទាំងចិន ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ ជាដើម៕

