មេធំ Amazon ឡើងតំណែងជាអ្នកមានដាច់គេទី៣ លើលោក ក្រោយកើបលុយជាង ២៥ពាន់លានដុល្លារ

អន្តរជាតិ

ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បានក្តោបក្តាប់តំណែងជាអ្នកមានដាច់គេបំផុតទី០៣ នៅលើពិភពលោកសារជាថ្មី បន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុនលោក បានកើនឡើងយ៉ាងខ្ពស់ ដោយសារតែមានការរំពឹងទុកអំពីប្រាក់ចំណូលច្រើន ដែលជំរុញដោយការរីកចម្រើននៃបញ្ញាសិប្បនិម្មិត AI។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម Forbes បានបង្ហាញថា ភាគហ៊ុនរបស់ក្រុមហ៊ុន Amazon បានកើនឡើងប្រហែល ១៤% បន្ទាប់ពីទីផ្សារបើកឡើងវិញ ដែលបន្ថែមលុយប្រមាណជាង ២៥ពាន់លានដុល្លារ ទៅកាន់ទ្រព្យសម្បត្តិសរុបរបស់លោក Bezos ដល់ចំនួន ២១៧,៥ពាន់លានដុល្លារ និងឡើងតំណែងជាអ្នកមានដាច់គេទី៣ លើលោក។

ជុំវិញតំណែងនេះ បានធ្វើឲ្យលោក Bezos តាមពីក្រោយតែសហស្ថាបនិកក្រុមហ៊ុន Googl លោក Larry Page ដែលមានទ្រព្យសម្បត្តិសរុបប្រមាណ២៧៩,៣ពាន់លានដុល្លារ និងមេធំក្រុមហ៊ុន Tesla លោក Elon Musk ដែលមានទ្រព្យសរុបជាង ៦៩០ពាន់លានដុល្លារដុល្លារ។

គួរជម្រាបជូនផងដែរថា ការកើនឡើងនេះបានកើតឡើងបន្ទាប់ពីក្រុមហ៊ុន Amazon បានរាយការណ៍ពីប្រាក់ចំណូលប្រចាំត្រីមាស កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដែលមានចំនួនលើសពីការរំពឹងទុករបស់ Wall Street។ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សនេះបានប្រកាសពីប្រាក់ចំណូលប្រចាំត្រីមាសចំនួនជាង ២០០ពាន់លានដុល្លារ ដែលលើសពីការប៉ាន់ស្មានរបស់អ្នកវិភាគចំនួន ១៩៧ពាន់លានដុល្លារ៕