ជប៉ុន ខាតបង់ទឹកប្រាក់សរុបជិត ១ពាន់លានដុល្លារ ដោយសារការបោកប្រាស់

អន្តរជាតិ

យោងតាមក្រុមប៉ូលិស បានបង្ហាញឲ្យដឹងកាលពីថ្ងៃទី១២ ខែកុម្ភៈថា ក្រុមឧក្រិដ្ឋជនរបស់ប្រទេសជប៉ុន រកចំណូលបានប្រមាណ ៩២០លានដុល្លារ ពីការក្លែងបន្លំដែលបានរៀបចំទុកមុន កាលពីឆ្នាំ២០២៥ ដែលស្ទើតែជាការកើនឡើងទ្វេដងនៃកំណត់ត្រានៅក្នុងឆ្នាំ២០២៤។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការក្លែងបន្លំ និងការបោកប្រាស់ដែលត្រូវបានរៀបចំទុកមុន ឬគេហៅថា “Tokuryu” បានក្លាយជាបញ្ហាដ៏ស្មុគស្មាញថ្មីមួយសម្រាប់ប្រទេសជប៉ុន បន្ទាប់ពីក្រុមក្មេងទំនើង yakuza ចាស់ៗ។

គួរឲ្យដឹងថា មេដឹកនាំក្រុម Tokuryu ដែលលាក់បាំងដោយភាពអនាមិកត្រូវបានគេដឹងថាប្រើកម្មវិធីផ្ញើសារផ្សេងៗ ដោយរក្សាខ្លួនពីការតាមដានបាន។ ទម្រង់នៃការក្លែងបន្លំនេះ រួមមានទាំងការបោកប្រាស់បែបសាមញ្ញ ដែលជនល្មើសធ្វើពុតជាសមាជិកគ្រួសារដែលមានបញ្ហាដើម្បីដកសាច់ប្រាក់ពីជនរងគ្រោះ។

កាលពីឆ្នាំមុន ការក្លែងបន្លំទម្រង់ទាំងនេះបានធ្វើឲ្យប្រទេសជប៉ុនខាតបង់ទឹកប្រាក់ចំនួន ១៤១ពាន់លានយ៉េន (៩២០លានដុល្លារ) ដែលស្ទើរតែទ្វេដងនៃចំនួន ៧១,៩ពាន់លានយ៉េន ក្នុងឆ្នាំ២០២៤ ។នេះបើយោងតាមទិន្នន័យដែលបានចេញផ្សាយដោយទីភ្នាក់ងារប៉ូលីសជាតិ (NPA) កាលពីថ្ងៃព្រហស្បតិ៍។

ជម្រាបជូនថា ក្រុម Tokuryu ក៏ដូចជាក្រុមក្មេងទំនើង Yakuza ត្រូវបានគេជឿថានៅពីក្រោយការបោកប្រាស់ទាំងនេះ។ NPA បាននិយាយ ដោយលើកឡើងពីតួនាទីរបស់ពួកគេនៅក្នុងអ្វីៗគ្រប់យ៉ាង រាប់ចាប់ពីគម្រោងផ្តល់មូលនិធិរហូតដល់ការរៀបចំជនល្មើស និងបំពាក់ឧបករណ៍ឧក្រិដ្ឋកម្មដល់ពួកគេ៕​