កូនស្រីច្បងអ្នកឧកញ៉ា គួច ម៉េងលី បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅចក្រភពអង់គ្លេស ជានិស្សិតពូកែ

ជុំវិញ​ឧកញ៉ា

កូនស្រីច្បងរបស់អ្នកឧកញ៉ា គួច ម៉េងលី ឈ្មោះ Jasmine Jing Yian Quach ទើបបានបញ្ចប់ការសិក្សាពី​សាកលវិទ្យាល័យដ៏ល្បីនៅ​ចក្រអង់គ្លេស Queen Mary University of London ព្រមទាំងទទួលបានលំដាប់ First Class Honours ឬ កិត្តិយសលំដាប់ទីមួយ ជានិស្សិតដែលពូកែខ្លាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ អ្នកឧកញ៉ា គួច ម៉េងលី ស្ថាបនិក ប្រធាន​ក្រុម​ប្រឹក្សាភិបាល និងជា​អ​គ្គ​នាយ​ក​​ប្រ​តិ​ប​ត្តិ​នៃក្រុ​ម​ហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន​ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក អបអរដល់កូនស្រី​បែបនេះថា៖ “កូនស្រីជាទីស្រឡាញ់របស់ប៉ានិងម៉ាក់, ថ្ងៃនេះ គឺជាថ្ងៃដ៏ពិសេសដែលប៉ានិងម៉ាក់មានមោទនភាព​ និងរំភើបចិត្តយ៉ាងក្រៃលែង។

សូមអបអរសាទរកូនស្រីជាទីស្រឡាញ់ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រដោយជោគជ័យ ពីសាកល​វិទ្យាល័យ Queen Mary University of London ក្នុងលំដាប់ First Class Honours។ នេះជាសមិទ្ធផលដ៏​អស្ចារ្យនិង​ស័ក្តិសមបំផុត បន្ទាប់ពីកូនបានប្រឹងប្រែងអស់មួយរយៈពេលកន្លងមក។

ទន្ទឹមនឹងនេះដែរ ប៉ានិងម៉ាក់មានក្តីសោមនស្សនិងមោទនភាពយ៉ាងខ្លាំង ដែលកូនបានបន្តការសិក្សាថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ចនិងយុទ្ធសាស្ត្រអាជីវកម្ម នៅ Imperial College London ដែលជាសាកលវិទ្យាល័យលំដាប់ពិភពលោកមួយ។

សមិទ្ធផលទាំងអស់នេះមិនមែនកើតឡើងដោយចៃដន្យទេ! ប៉ុន្តែដោយសារតែកូនបានខិតខំដោយមិនបោះបង់ មានភាពអត់ធ្មត់ខ្ពស់ មានវិន័យ មានទំនួលខុសត្រូវ និងតស៊ូ។ ប៉ានិងម៉ាក់ពិតជាកោតសរសើរ និងមានមោទនភាព​ណាស់ ចំពោះភាពរឹងមាំនិងការប្តេជ្ញាចិត្តខ្ពស់របស់កូន”។

អ្នកឧកញ៉ា បានបន្ថែមថា៖ “នៅពេលដែលកូនចាប់ផ្តើមបោះជំហានលើវិថីសិក្សាថ្មីនេះ ចូរកូនចាំជានិច្ចថា ជីវិតនឹងមានទាំងឱកាសនិងបញ្ហាប្រឈម។ ម៉្លោះហើយ ចូរកូនប្រកាន់ខ្ជាប់នូវភាពសុភាពរាបសា ស្មោះត្រង់ និងសុចរិតភាព។ ភាពជោគជ័យពិតប្រាកដមិនអាចវាស់វែងត្រឹមតែសន្លឹកសញ្ញាបត្រឬមុខតំណែងបាននោះទេ ប៉ុន្តែដោយសារបុគ្គលិកលក្ខណៈ ឥរិយាមារយាទ ភាពសប្បុរស និងសមានចិត្តចំពោះមនុស្សជុំវិញនិងសង្គមជាតិ។

មិនថាកូនទៅទីឆ្ងាយយ៉ាងណាឬជួបបញ្ហាប្រឈមបែបណាឡើយ ចូរកូនចងចាំថា កូននឹងតែងតែទទួលបាន​ក្តីស្រឡាញ់ ការគាំទ្រ និងភាពជឿជាក់ពីប៉ានិងម៉ាក់ជាប់ជានិច្ច។ សូមជូនពរកូនស្រី Jasmine Jing-Yian Quach ជាទីស្រឡាញ់ឱ្យទទួលបានជោគជ័យកាន់តែធំធេងក្នុងការសិក្សានៅ Imperial College London ព្រមទាំងមាន​សុខភាពល្អ ប្រាជ្ញាវាងវៃ កម្លាំងចិត្តរឹងមាំ សុភមង្គល និងសម្រេចបាននូវក្តីស្រមៃនិងគោលដៅ​ទាំងអស់នៅ​ក្នុងជីវិត។ ដោយក្តីស្រឡាញ់ពី ប៉ានិងម៉ាក់”។

គួររំឭកថា កូនស្រីច្បងរបស់ អ្នកឧកញ៉ា គួច ម៉េងលី ឈ្មោះ Jasmine Jing Yian Quach ​​​​បាន​បញ្ចប់​ការ​សិក្សា​​កម្រិត​ថ្នាក់​វិទ្យាល័យ ​​នៅ​សាលា Northbridge International School Cambodia (NISC) កាលខែសីហា ឆ្នាំ២០២២៕