ក្រសួងឧស្សាហកម្ម និង JICA ផ្សព្វផ្សាយលទ្ធផលគម្រោងអភិវឌ្ឍន៍វិស័យទឹកស្អាតទីប្រជុំជន ដើម្បីពង្រឹងការគ្រប់គ្រងរហូតដល់ឆ្នាំ២០៤០

សង្គម​ និង​សេដ្ឋកិច្ច

នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយទីភ្នាក់ងារ JICA បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផល «គម្រោងរៀបចំផែនការអភិវឌ្ឍន៍វិស័យទឹកស្អាតទីប្រជុំជន» ដែលជាកិច្ចសហប្រតិបត្តិការរយៈពេល ៣ឆ្នាំ ក្នុងគោលបំណងពង្រឹងសមត្ថភាពស្ថាប័ន និងការគ្រប់គ្រងវិស័យទឹកស្អាតនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សមិទ្ធផលសំខាន់ៗនៃគម្រោង រួមមាន៖ ការរៀបចំគោលការណ៍ណែនាំអភិវឌ្ឍន៍, គោលដៅគោលនយោបាយចំនួន ២១, ផែនការអភិវឌ្ឍន៍ទឹកស្អាតថ្នាក់ខេត្តគំរូ (កំពត និងព្រៃវែង), ផែនការមេរដ្ឋាករទឹកកំពត ព្រមទាំងការបណ្តុះបណ្តាលបង្កើនសមត្ថភាពមន្ត្រីជំនាញនៅកម្ពុជា និងប្រទេសជប៉ុន។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម មានប្រសាសន៍ថា ឯកសារទាំងនេះជាឧបករណ៍គ្រប់គ្រងជាក់ស្តែងដែលនឹងរួមចំណែកដល់ការអភិវឌ្ឍវិស័យទឹកស្អាតកម្ពុជារហូតដល់ឆ្នាំ២០៤០។ ទន្ទឹមនឹងនេះ លោក Sanui Kazumasa ប្រធានតំណាង JICA ប្រចាំកម្ពុជា បានបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តរបស់ JICA ក្នុងការបន្តគាំទ្រកម្ពុជា ដើម្បីពង្រីកការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយសុវត្ថិភាព និងនិរន្តរភាព៕