ទីបំផុត មហាសេដ្ឋីបាល់ទាត់ Cristiano Ronaldo ដឹកដៃគូស្នេហ៍ Georgina ចូលរោងការជាផ្លូវការ

អន្តរជាតិ

កំពូលតារាបាល់ទាត់ Cristiano Ronaldo និងគូស្នេហ៍យូរអង្វែង អ្នកនាង Georgina Rodriguez បានរៀបការជាផ្លូវការហើយ កាលពីថ្ងៃអង្គារក្នុងពិធីដ៏ស្ងប់ស្ងាត់មួយនៅរមណីយដ្ឋាន Cascais ក្នុងប្រទេសព័រទុយហ្គាល់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានធំៗ​ ជាច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីមង្គលការនេះបានបញ្ចប់ទំនាក់ទំនងរយៈពេលមួយទសវត្សរវាងគូស្នេហ៍ទាំងពីរ ហើយបានកើតឡើងបន្ទាប់ពីមានការរំពឹងទុកយ៉ាងខ្លាំងរបស់ប្រព័ន្ធផ្សព្វផ្សាយធំៗ អស់រយៈពេលជាច្រើនថ្ងៃនៅក្នុងប្រទេសព័រទុយហ្គាល់ ទាំងលើទីតាំង និងពេលវេលានៃពិធីនេះ។

យ៉ាងណាមិញ នៅថ្ងៃទី១២ ខែសីហានេះ Ronaldo បានចែករំលែករូបថតដៃរបស់គូស្នេហ៍ជាមួយនឹងចិញ្ចៀនអាពាហ៍ពិពាហ៍ថ្មីរបស់ពួកគេ និងដាក់ចំណងជើងថា “អក្សរ C (អ៉ីម៉ូជីរូបបេះដូង) អក្សរG” នៅលើគណនី Instagram របស់ផ្លូវការរបស់លោក។

យ៉ាងណាមិញ បើយោងតាម ​​Brunswick Group ដែលទទួលបន្ទុកទំនាក់ទំនងសាធារណៈរបស់កីឡាករ បានប្រាប់ទៅកាន់សារព័ត៌មា AFP ថាពិធីមង្គលការនេះ ត្រូវបានរៀបចំឡើងយ៉ាងសាមញ្ញ និងមានលក្ខណៈឯកជនបំផុត ដោយមានការចូលរួមពីសំណាក់ភ្ញៀវជិតស្និទ្ធ មិត្តភក្តិ សាច់ញាតិ និងកូនៗរបស់ពួកគេប៉ុណ្ណោះ។

ជម្រាបជូនថា គូស្នេហ៍មួយគូនេះបានជួបគ្នាជាលើកដំបូង នៅឆ្នាំ២០១៦ នៅពេលដែល Rodriguez កំពុងធ្វើការនៅក្នុងហាង Gucci មួយក្នុងទីក្រុង Madrid ដោយ Rodriguez បានហៅវាថាជា “ស្នេហាតាំងពីឃើញលើកដំបូង”។ ក្រោយមកអ្នកទាំងពីរ បានភ្ជាប់ពាក្យជាមួយគ្នាកាលពីឆ្នាំមុន ដែលនាំឲ្យមានពាក្យចចាមអារ៉ាមជាច្រើន ជុំវិញពិធីមង្គលរបស់ពួកគេ ពិសេសចាប់តាំងពីព្រឹត្តិការណ៍ World Cup ឆ្នាំនេះ ត្រូវបានបញ្ចប់មក៕​