VET Charging Station របស់អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ បន្ថែម២ទីតាំងទៀត នៅខេត្តព្រៃវែង និងខេត្តតាកែវ

ជុំវិញ​ឧកញ៉ា

ស្ថានីយសាករថយន្តអគ្គិសនី VET Charging Station របស់អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ បានបើកដំណើរការជា​ផ្លូវការ បន្ថែម ២ ទីតាំងថ្មី ដើម្បីពង្រីកភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីឆ្លើយតបទៅនឹង​តម្រូវការកើនឡើងនៃការប្រើប្រាស់រថយន្តអគ្គិសនី និងជួយឱ្យការធ្វើដំណើររបស់អ្នកប្រើប្រាស់កាន់តែងាយស្រួល និងមានទំនុកចិត្ត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទីតាំងទី១៖ ខេត្តព្រៃវែង – ភូមិសុខារាវី (Phum Sokharavy)

ទីតាំងទី២៖ ខេត្តតាកែវ – ផ្សារថ្នល់បត់

ការបន្ថែមទីតាំងថ្មីទាំង ២ នេះ គឺជាផ្នែកមួយនៃការពង្រីកបណ្តាញស្ថានីយសាករថយន្តអគ្គិសនីរបស់ VET Charging Station ដើម្បីផ្តល់ជម្រើសកាន់តែច្រើនសម្រាប់អ្នកប្រើប្រាស់ EV ជាពិសេសអ្នកដែលធ្វើដំណើរ​តាមបណ្តាខេត្ត និងតំបន់សំខាន់ៗ។

ជាមួយនឹងទីតាំងថ្មី អ្នកប្រើប្រាស់អាចរៀបចំផែនការធ្វើដំណើរបានកាន់តែងាយស្រួល ដោយអាចស្វែងរក​ទីតាំងស្ថានីយសាកដែលនៅជិតតាមរយៈ VET Express App និងត្រៀមការសាកថ្មជាមុន ដើម្បីធ្វើឱ្យដំណើរ​របស់អ្នកកាន់តែរលូន និងមិនបារម្ភពីការខ្វះថាមពលអគ្គិសនី។

គួរបញ្ជាក់ថា ពីរទីតាំងថ្មីនេះ បន្ថែមភាពងាយស្រួលមួយជំហានទៀត សម្រាប់ដំណើររបស់អ្នក។ VET Charging Station បន្តប្តេជ្ញាពង្រីកបណ្តាញស្ថានីយសាករថយន្តអគ្គិសនីទៅកាន់តំបន់កាន់តែច្រើន ដើម្បីរួមចំណែកក្នុងការ​ជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា និងកសាងបណ្តាញថាមពល សម្រាប់ការធ្វើដំណើរ​ប្រកបដោយ​ភាពងាយស្រួល សុវត្ថិភាព និងទំនុកចិត្ត។