លោក មីន អោង ឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា នាដើមខែកញ្ញា ឆ្នាំ២០២៦ ខងមុខនេះ «ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរបន្ថែមទៀត។ដំណើរទស្សនកិច្ចរបស់លោក មីន អោង ឡាំង នឹងមានជំនួបជាមួយថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា រួមទាំងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក មីន អោង ឡាំង ជាដំណើរទស្សនកិច្ចមួយ ដើម្បីរឹតចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងមីយ៉ាន់ម៉ា។
សូមបញ្ជាក់ថា ក្រោយឈ្នះឆ្នោតក្លាយជាប្រធានាធិបតីរបស់មីយ៉ាន់ម៉ា លោក មីន អោង ឡាំង បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសមួយចំនួនដូចជាចិន ថៃ រុស្ស៊ី ហើយក៏គ្រោងដំណើរទស្សនកិច្ចទៅកាន់ឥណ្ឌា និងឡាវ។ ដំណើរទស្សនកិច្ចនេះ ដើម្បីបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងឡាយ ក្រោយប្រទេសត្រូវបានរួមរឹតដោយវិបត្តិនយោបាយច្រើនឆ្នាំ៕

