លោក ត្រាំ ប្រកាសផ្អាកយកពន្ធគយ ៥០% ទៅលើទំនិញជាច្រើនមុខរបស់កាណាដា ក្រោយមានការចរចា

អន្តរជាតិ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃទី១៩ ខែសីហាថា លោកនឹងផ្អាកដាក់ពន្ធគយថ្មី ៥០% លើទំនិញរបស់កាណាដា រយៈពេលបីថ្ងៃសិន បន្ទាប់ពីប្រទេសទាំងពីរបានឈានដល់កិច្ចព្រមព្រៀងសំខាន់មួយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បាននិយាយនៅក្នុងការបង្ហោះសារមួយនៅលើបណ្តាញសង្គម Truth Social របស់ខ្លួនថា ការផ្អាកនេះគឺផ្អែកលើការពិតដែលថា កាណាដា និងសហរដ្ឋអាមេរិក កំពុងស្ថិតនៅក្រោមការបញ្ចប់ឯកសារ និងមានកិច្ចព្រមព្រៀងសំខាន់ៗជាមួយគ្នា។

គួរឲ្យដឹងថា ការបង្ហោះសាររបស់លោក ត្រាំ នេះ បានកើតឡើងបន្ទាប់ពីលោកបាននិយាយជាមួយនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney នៅរសៀលថ្ងៃអង្គារ ដែលជាការសន្ទនាលើកទីពីរហើយរបស់មេដឹកនាំទាំងពីរនៅសប្តាហ៍នេះ បន្ទាប់ពីមានការចរចាមិនច្បាស់លាស់ អស់រយៈពេលជាច្រើនសប្តាហ៍មក។

ជម្រាបជូនផងដែរថា ប្រធានាធិបតីសហរដ្ឋអាមេរិក ដំបូងឡើយបានចុះហត្ថលេខាលើច្បាប់ថ្មីមួយស្តីពីការដាក់ពន្ធក្រោមមាត្រា ៣៣៨ នៃច្បាប់ពន្ធឆ្នាំ១៩៣០។ ច្បាប់នេះអនុញ្ញាតឱ្យមានការដំឡើងពន្ធរហូតដល់ ៥០% លើការទំនិញនាំចូលពីប្រទេសដែលរើសអើងចំពោះទំនិញអាមេរិក។ ក្នុងនោះដែរទំនិញពីប្រទេសកាណាដា ដូចជាស្រា គ្រឿងសង្ហារឹម ស៊ីម៉ង់ សម្លៀកបំពាក់ ឧបករណ៍នេសាទ និងទំនិញជាច្រើនទៀត នឹងត្រូវជាប់ពន្ធគយនេះ៕​