ឱកាសការងារជាង ៩ម៉ឺនកន្លែង! វេទិកាការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំឡើង២ថ្ងៃនៅខេត្តព្រះវិហារ

សង្គម​ និង​សេដ្ឋកិច្ច

ឱកាសការងារសរុបចំនួន ៩១ ២៩៣កន្លែង នឹងត្រូវនាំយកទៅជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ តាមរយៈ «វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ» ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២១ និងទី២២ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះ ត្រូវបានរៀបចំឡើងជាពិសេសដើម្បីសម្រួលដល់បងប្អូនអតីតពលករដែលទើបវិលត្រឡប់មកពីបរទេសវិញ យុវជន និងអ្នកស្វែងរកការងារធ្វើទាំងអស់ ឱ្យមានឱកាសដាក់ពាក្យ និងចូលរួមសម្ភាសការងារផ្ទាល់ភ្លាមៗនៅនឹងកន្លែងតែម្តង។ កម្មវិធីសម្ភាសនេះ នឹងចាប់ផ្ដើមទទួលពាក្យចាប់ពីម៉ោង ៨:០០ ព្រឹក រហូតដល់ម៉ោង ២:០០ រសៀល នៅទីតាំងចំនួនពីរផ្សេងគ្នា។

សម្រាប់ថ្ងៃទីមួយ គឺថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ កម្មវិធីនឹងប្រព្រឹត្តទៅនៅក្នុងបរិវេណសាលាស្រុកជ័យសែន ហើយនៅថ្ងៃបន្ទាប់ គឺថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២៦ នឹងរៀបចំឡើងនៅក្នុងបរិវេណសាលាស្រុករវៀង។

កាន់តែពិសេសជាងនេះទៅទៀត សម្រាប់បងប្អូនអតីតពលករដែលមានបំណងចូលរួមស្វែងរកការងារធ្វើនៅក្នុងវេទិការនេះ នឹងទទួលបានការសម្រួលនូវ «ការដឹកជញ្ជូន អាហារ និងភេសជ្ជៈ» ដោយឥតគិតថ្លៃឡើយ។ ចំពោះបងប្អូនប្រជាពលរដ្ឋដែលមានបំណងចង់ទទួលបានព័ត៌មានបន្ថែម អាចធ្វើការទំនាក់ទំនងបានតាមរយៈលេខទូរស័ព្ទ ១២៩៧៕