«វើក» រៀបចំ Gala Dinner យ៉ាងអធិកអធម ស្វាគមន៍ក្រុមបាល់ទះជម្រើសជាតិទាំង ៤ក្រុម មុនបើកឆាកប្រកួតពានរង្វាន់«សម្តេចធិបតី» រដូវកាលទី២

សង្គម​ និង​សេដ្ឋកិច្ច

(ភ្នំពេញ)៖ វើក ដែលជាម្ចាស់ឧបត្ថម្ភធំពានរង្វាន់ «សម្ដេចធិបតី» រដូវកាលទី២ បានរៀបចំកម្មវិធី Gala Dinner ព្រមជាមួយការស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូ និងក្រុមបាល់ទះជម្រើសជាតិមកពី​ ៤ ប្រទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត      ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា, អ្នកឧកញ៉ា       លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស, និងលោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំសហព័ន្ធ និងប្រតិភូជាច្រើនរូបទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រាត្រីដ៏ពិសេសនេះ គឺជាឱកាសដ៏មានអត្ថន័យក្នុងការបង្កើតមិត្តភាព ផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការកីឡាក្នុងតំបន់អាស៊ាន មុនពេលឈានចូលដល់ការប្រកួតប្រជែងលើទីលាន។ លើសពីការប្រកួតយកជ័យលាភីជាមួយក្រុមជម្រើសជាតិវៀតណាម និងម៉ាឡេស៊ី កម្ពុជាត្រូវប្រកួតលក្ខណៈមិត្តភាពជាមួយក្រុមបាល់ទះជម្រើសជាតិឥណ្ឌូនេស៊ីនៅថ្ងៃទី១៩ និងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ផងដែរ។

ក្រោមការសហការឧបត្ថម្ភពីភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ម្ចាស់ជ័យលាភីលេខ១ នឹងទទួលបានប្រាក់រង្វាន់ចំនួន ៤០លានរៀល, ជ័យលាភីលេខ២ ទទួលបាន ២០លានរៀល, និងជ័យលាភីលេខ៣ ទទួលបាន ១២លានរៀល។ ប្រសិនបើក្នុងលក្ខខណ្ឌក្រុមជម្រើសជាតិកម្ពុជាទទួលបានលេខ១ វើកនឹងឧបត្ថម្ភប្រាក់រង្វាន់ដល់ទៅ ១០០លានរៀល សម្រាប់ជ័យជំនះរបស់កម្ពុជា។

ភេសជ្ជៈប៉ូវកម្លាំង វើក នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងសហព័ន្ធកីឡាបាល់ទះកម្ពុជា បានចាប់ដៃសហការគ្នាយ៉ាងរឹងមាំ ដើម្បីសម្រេចគោលដៅរួមក្នុងការអភិវឌ្ឍ     វិស័យកីឡាមួយនេះឱ្យកាន់មានសក្ដានុពល។ គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ប្រកួតពានរង្វាន់ «សម្តេចធិបតី» រដូវកាលទី២ នឹងប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីថ្ងៃទី ១៩ ដល់ ២៣ ខែសីហា ឆ្នាំ២០២៦ នេះ៕

ផឹក វើក បង្កើនកម្លាំង ទះបាល់បានកាន់តែខ្លាំងនិងយូរជាងមុន!