ជារឿងគួរឲ្យភ្ញាក់ផ្អើលមួយ គិតនៅត្រឹមថ្ងៃសៅរ៍សប្តាហ៍នេះ ដោយកំពូលអ្នកមានដាច់គេរបស់ទ្វីបអឺរ៉ុប លោក Bernard Arnault និងបិតាវិនិយោគ លោក Warren Buffett បានធ្លាក់ចេញពីបញ្ជីឈ្មោះមហាសេដ្ឋីកំពូលទាំង១០ នៅលើពិភពលោករបស់ Forbes ជាលើកដំបូង។

លោក Arnault ដែលជាប្រធានក្រុមហ៊ុន LVMH បច្ចុប្បន្នឈរនៅចំណាត់ថ្នាក់លេខ១១ ជាមួយទ្រព្យសម្បត្តិសរុបប្រមាណ ១៤២ពាន់លានដុល្លារ ខណៈពេលដែលលោក Buffett ដែលជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway ឈរនៅលេខ១២ ជាមួយទ្រព្យសម្បត្តិសរុបប្រមាណ ១៤០ពាន់លានដុល្លារ។
យោងតាម Forbes ខាងក្រោមនេះជាបញ្ជីឈ្មោះមហាសេដ្ឋីមានដាច់នៅលើពិភពលោក គិតនៅត្រឹមថ្ងៃទី១ ខែសីហា ឆ្នា២០២៦ នេះ៖
1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៨៥០,៩ពាន់លានដុល្លារ
2.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២៨១,៩ពាន់លានដុល្លារ
3.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២៦៦,៦ពាន់លានដុល្លារ
4.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២៦៦០ពាន់លានដុល្លារ
5.Michael Dell ប្រធានក្រុមហ៊ុន Dell មានទ្រព្យសម្បត្តិសរុបប្រមាណ ២៣៩,២ពាន់លានដុល្លារ
6.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៨៩ពាន់លានដុល្លារ
7.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ១៨៩ពាន់លានដុល្លារ
8.Jensesn Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia មានទ្រព្យសម្បត្តិប្រមាណ ១៨៥,៥ពាន់លានដុល្លារ
9.Amancio Ortega ស្ថាបនិកក្រុមហ៊ុន Zara មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៩,៥ពាន់លានដុល្លារ
10.Steve Ballmer អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៩,២ពាន់លានដុល្លារ៕

