អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប និងលោកជំទាវ ប៊ុន ចន្ធូ បានផ្ញើសារដ៏មានអត្ថន័យក្នុងថ្ងៃខួបកំណើតកូនប្រុសពៅ កាលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦។

នៅលើបណ្តាញសង្គមហ្វេសប៊ុក អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ បានបង្ហោះរូបភាពជាមួយកូនប្រុស ភ្ជាប់ជាមួយសារជាភាសាអង់គ្លេស ដែលមានអត្ថន័យបែបនេះថា៖ “រីករាយថ្ងៃខួបកំណើតកូនប្រុសជាទីស្រឡាញ់របស់ខ្ញុំ ប៉ាសូមជូនពរឱ្យទទួលបានសេចក្តីសុខគ្រប់ប្រការ និងតែងតែជាមនុស្សល្អសម្រាប់មិត្តភ័ក្តិ គ្រួសារ និងសង្គម”។
ចំណែកលោកជំទាវ ប៊ុន ចន្ធូ ក៏បានបង្ហោះសារផងដែរថា៖ “Happy birthday កូនពៅ មានសុខភាពល្អ កូនល្អប៉ានិងម៉ាក់ និងជាមនុស្សល្អសម្រាប់សង្គម”។
សូមជម្រាបថា អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ គឺជាស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស រួមជាមួយលោកជំទាវ ប៊ុន ចន្ធូ ដែលជាភរិយា ជាអ្នកជំនួញដ៏លេចធ្លោក្នុងវិស័យដឹកជញ្ជូន និងទេសចរណ៍ពហុវិស័យនៅប្រទេសកម្ពុជា ដែលតែងតែចូលរួមសកម្មភាពមនុស្សធម៌ និងការអភិវឌ្ឍសង្គម។ កាលខែមិថុនា ឆ្នាំ២០២៣ កូនប្រុសច្បងរបស់អ្នកឧកញ៉ា ឈ្មោះ ចាន់ ចេស្តា (Jesda Chan) បានបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិនៅប្រទេសកម្ពុជា និងចេញទៅបន្តការសិក្សាថ្នាក់ឧត្តមសិក្សា នៅប្រទេសអូស្ត្រាលី៕




