បុរសខ្លាំងរុស្ស៊ី ពូទីន ត្រៀមជួបពិភាក្សាទល់មុខគ្នាជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង

អន្តរជាតិ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីចិន លោកស៊ី ជីនពីង ត្រូវបានគេរំពឹងថានឹងជួបមុខគ្នាជាលើកទីពីរនៅឆ្នាំនេះ ក្នុងអំឡុងកិច្ចប្រជុំកំពូលមួយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Interfax។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Yury Ushakov ជំនួយការប្រធានាធិបតីរុស្ស៊ី បាននិយាយថា លោក ពូទីន នឹងជួបជាមួយប្រធានាធិបតីចិន លោកស៊ី ក្នុងអំឡុងសប្តាហ៍នេះ នៅក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ដែលរៀបចំធ្វើឡើង ក្នុងប្រទេសកៀហ្ស៊ីស៊ីស្ថាន។

យ៉ាងណាមិញ បើសិនជាកិច្ចពិភាក្សានេះកើតឡើង នោះវានឹងក្លាយជាការជួបមុខគ្នាលើទីពីរនៅឆ្នាំនេះ បន្ទាប់ពីមេដឹកនាំទាំងពីរបានជួបគ្នាលើកចុងក្រោយ នៅក្នុងខែឧសភា នៅពេលដែលប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានទៅទស្សនកិច្ចទីក្រុងប៉េកាំង។

គួរឲ្យដឹងផងដែរថា កិច្ចប្រជុំកំពូល SCO គឺជាអង្គការមួយដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនចំនួន ១០ ដឹកនាំដោយប្រទេសចិន និងរុស្ស៊ី។ រដ្ឋជាសមាជិកផ្សេងទៀតរួមមាន ឥណ្ឌា អ៊ីរ៉ង់ និងកាហ្សាក់ស្ថាន ជាដើម។ សន្និសីទឆ្នាំនេះ ដែលបានធ្វើឡើងចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា គឺជាខួបលើកទី២៥ នៃការបង្កើត SCO ហើយត្រូវបានគេរំពឹងថានឹងឃើញការចុះហត្ថលេខាលើឯកសារសំខាន់ៗរួមគ្នាជាង ២០។

យ៉ាងណាមិញ យោងតាមវិមានក្រឹមឡាំង ប្រធានាធិបតីចិន លោកស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន នឹងពិភាក្សាអំពីគម្រោងបំពង់បង្ហូរឧស្ម័ន Power of Siberia 2 ក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេ។

បច្ចុប្បន្ននេះ មានបំពង់បង្ហូរឧស្ម័នតែមួយគត់ពីប្រទេសរុស្ស៊ីទៅកាន់ប្រទេសចិន គឺបំពង់បង្ហូរឧស្ម័ន Power of Siberia ដែលដឹកជញ្ជូនឧស្ម័នជាង ៣៨ ពាន់លានម៉ែត្រគូបជារៀងរាល់ឆ្នាំ ពីភាគខាងកើតនៃតំបន់ស៊ីបេរី៕​